យុវជនម្នាក់ជាប់ពាក់ព័ន្ធករណីឃាតកម្មបានធ្វើអត្តឃាតក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងស្ទឹងត្រែង
ដោយ:សុខុម/ស្ទឹងត្រែង:ជនជាតិភាគតិចទំពួនម្នាក់ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននៅខេត្តរតនគិរីបានរត់គេចខ្លួនមកធ្វើអត្តឃាតខ្លួនឯងក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងនៅចំកណ្តាលក្រុងស្ទឹងត្រែងកាលពីវេលាល្ងាចថ្ងៃទី២០ខែកុម្ភ:២០២១។ សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថាយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ មៀង សឹម អាយុ២០ឆ្នាំជនជាតិទំពួន មុខរបរធ្វើចម្ការរស់នៅភូមិលុងឃុង ឃុំលុងឃុងស្រុកបរកែវខេត្តរតនគិរី។ជននេះមានជាប់ពាក់ព័ន្ធករណីឃាតកម្មនៅភូមិលុងឃុងឃុំលុងឃុងកាលពីថ្ងៃទី ៦ខែកុម្ភៈឆ្នាំ ២០១៤។បទល្មើសដែលត្រូវចោទប្រកាន់ទៅលើជនជាប់ចោទខាងលើគឺជាបទល្មើសឧក្រិដ្ឋដែលត្រូវជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំទៅ ១៥ឆ្នាំ។ គួរបញ្ជាក់ថាសមត្ថកិច្ចតាមចាប់ខ្លួនជនខាងលើនេះតាំងពីឆ្នាំ ២០១៥តែមិនទាន់ចាប់ខ្លួនបានទើបតែមានរឿងនៅខេត្តស្ទឹងត្រែងបានដឹងថាករណីធ្វើអត្តឃាតដោយយកខ្សែចងកនៅលើចំរឹងបង្អួចក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងស្ទឹងត្រែងគឺជាយុវជនជាប់ពាក់ព័ន្ធករណីឃាតកម្មដែលសមត្ថកិច្ចតាមចាប់ខ្លួននៅខេត្តរតនគិរីកាលពី ៧ឆ្នាំមុន៕សរន