លោកទេសាភិបាលធនាគារជាតិចូលរួមកិច្ចប្រជុំធនាគារថ្នាក់កណ្តាលអាស៊ាន
ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី១៧, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ ដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១។ កិច្ចប្រជុំខាងលើមានគោលបំណងពិភាក្សាអំពី៖ មួយ.ស្ថានភាពសេដ្ឋកិច្ចតំបន់និងពិភពលោក...