ដោយ:សុខុម/ស្ទឹងត្រែង:គណៈកម្មការព្រះមេគណខេត្ត ,មន្ទីរធម្មការបានផ្សិតព្រះចៅអធិការវត្តដំរីផុងឃុំកោះសំពាយស្រុកសៀមបូក កាលពីថ្ងៃទី២ខែមីនាម្សិលមិញ។លុះដល់ព្រឹកថ្ងៃទី៣ខែមីនាពុទ្ធបរិស័ទអតីតព្រះចៅអធិការវត្តដំរីផុងបាននាំគ្នាមកតវ៉ាទាមទាររកយុត្តិធម៌នៅមុខសាលាខេត្តស្ទឹងត្រែង។ប៉ុន្តែទន្ទឹមនេះរដ្ឋបាលខេត្តបាលចេញសេចក្តីប្រកាសដែលបង្ហាញពីកំហុសរបស់អតីតចៅអធិការរូបនេះផងដែរ។ អតីតព្រះចៅអធិការព្រះនាមរុំ ជឿនវត្តវត្តមហាសែនជ័យសិរីមានរិទ្ធិ(ហៅវត្តដំរីផុង)និងក្រុមអ្នកតវ៉ា គួររំលឹកថាថ្ងៃទី២៨ខែកុម្ភៈកន្លងទៅថ្មីនេះគណៈកម្មការអាចារ្យវត្តរួមនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូលបាននាំគ្នាមកប្រមូលផ្តុំនៅក្នុងវត្តមហាសែនជ័យ សិរីមានរិទ្ធិហៅវត្តដំរីផុង ដើម្បីស្នើសុំទៅដល់សម្តេចព្រះសង្ឃនាយក ព្រះមេគណខេត្ត មន្ទីរធម្មការខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអងេ្កតស្រាវជ្រាវករណីបណ្ដឹងចោទប្រកាន់ថា ព្រះចៅអធិការវត្តដំរីផុងប្រព្រឹត្តខុសបី ព្រះវិន័យសង្ឃ។ប៉ុន្តែទោះជាមានការតវ៉ាដូចនេះក្តីក៏ការផ្សឹកព្រះចៅអធិការវត្តអង្គននេះនៅតែដំណើរការដដែល។ អាជ្ញាធរភូមិ...