ប្រជាជននូវែលសេឡង់នាំគ្នាទៅកាន់ទីខ្ពស់ៗក្រោយរញ្ជួយដីដ៏ខ្លាំងដោយសារខ្លាចរលកស៊ូណាមី
ប្រែសម្រួលៈវាសនា/វែលលីងតុន៖ រលកស៊ូណាមីតូចៗដែលបង្កឡើងដោយរញ្ជួយដីខ្លាំងៗបន្តបន្ទាប់ បានវាយប្រហារលើឆ្នេរខាងកើតនៃកោះណតអាយលែនរបស់ប្រទេសនូវែលសេឡង់កាលពីព្រឹកថ្ងៃសុក្រ និងអាជ្ញាធរបាននិយាថាអ្នកស្រុករាប់ពាន់នាក់ដែលត្រូវបានជម្លៀសទៅកាន់ទីខ្ពស់ៗឥឡូវអាចវិលមកកាន់ផ្ទះសម្បែងវិញបានហើយ។ ដំបូងពួកមន្ត្រីព្រមានថារលកសមុទ្រអាចមានកំពស់៣ម៉ែត្រ បន្ទាប់ពីរញ្ជួយដីកម្លាំង៨,១រិច្ឆទ័រ តែរលកធំមិនបានលេចចេញជារូបរាងទេ ដូច្នេះទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានបន្ទាបកំរិតព្រមានហើយថា«ប្រជាជនទាំងអស់ដែលត្រូវបានជម្លៀសអាចវិលទៅផ្ទះវិញ»។ មុននេះកាលពីថ្ងៃសុក្រ អ្នកស្រុក កម្មករនិងសិស្សនៅតំបន់ឆ្នេរខាងជើងជិតទីក្រុងអូកលែន ត្រូវបានប្រាប់អោយប្រុងប្រៀបខ្លួនក្រោយរញ្ជួយដី៣នៅឯនាយឆ្នេរបានកើតមានក្នុងរយៈពេលមិនដល់៨ម៉ោងផងដោយបង្កអោយមានការបន្លឺសម្លេងសឺរ៉ែនព្រមានអំពីស៊ូណាមី ។ ការព្រមានគ្រាអាសន្នត្រូវបានចេញសំរាប់តំបន់ឆ្នេរទាំងអស់នៅជុំវិញក្រុងអូកលែន...