Day: March 7, 2021

ពិធី​ប្រកាស​មុខតំណែង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង ធ្វើឡើង​ដោយ​តក់ក្រហល់​ហើយ​សាមីខ្លួន​ពុំ​បានដឹង​ជាមុន កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​។

តើ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​ស្ដីទី​ជា​នរណា​?

ដោយ​: សុខុម / ស្ទឹងត្រែង​: ពិធី​ប្រកាស​មុខតំណែង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង ធ្វើឡើង​ដោយ​តក់ក្រហល់​ហើយ​សាមីខ្លួន​ពុំ​បានដឹង​ជាមុន កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​។​ ​បន្ទាប់ពី​មានការ​រៀបចំ​ពិធី​ផ្ទេរ​សម្រួល​ភារកិច្ច​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង ដោយ​ក្នុងនោះ​លោក លៀង...

គម្រោង​សាងសង់​មហាវិថី​៣០​ម៉ែត្រ​ចូលដល់​ដំណាក់កាល​ក្រាល​ស្មៅ​ជប៉ុន​នៅលើ​សួន​ពុះ​ចែក​ទ្រូង​មហាវិថី​នេះ បន្ទាប់ពី​ការសាងសង់​ផ្លូវ​នេះ សម្រេចបាន​ប្រមាណ​ជា​៧០​ភាគរយ​នៃ​គម្រោង​រួចមក​៕

គម្រោង​សាងសង់​មហាវិថី​៣០​ម៉ែត្រ​ចូលដល់​ដំណាក់កាល​ក្រាល​ស្មៅ​ជប៉ុន​នៅលើ​សួន​ពុះ​ចែក​ទ្រូង​មហាវិថី​នេះ បន្ទាប់ពី​ការសាងសង់​ផ្លូវ​នេះ សម្រេចបាន​ប្រមាណ​ជា​៧០​ភាគរយ​នៃ​គម្រោង​រួចមក​៕

ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ៣៤នាក់ទៀត

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:ក្រសួងសុខាភិបាលបានជូនព័ត៌មានថាថ្ងៃនេះគេបានរកឃើញអ្នកឆ្លងថ្មី ៣៤នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣១នាក់និងអ្នកដំណើរពីបរទេស បីនាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមីនា អ្នកឆ្លងសរុបចំនួន៩៨៧ នាក់ក្នុងនេះអ្នកជាសះស្បើយចំនួន៥១០ នាក់ (+១៩)និងអ្នកកំពុងព្យាបាលចំនួន៤៧៦ នាក់។ សូមអានសេចក្តីជូនព័ត៌មាន

ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងដោយស្នាដៃបុរសម្នាក់ ដើរបាញ់សត្វលលក ងាប់ទាំងសត្វ និងផ្លាតគ្រាប់ត្រូវចំជនរងគ្រោះ កាលពីម៉ោងជាង៤រសៀលថ្ងៃសៅរ៏ ទី៦ ខែមីនានៅដីវាលមួយកន្លែង ជាប់មណ្ឌលកុមារកំព្រា ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕

ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងដោយស្នាដៃបុរសម្នាក់ ដើរបាញ់សត្វលលក ងាប់ទាំងសត្វ ន៨ងផ្លាតគ្រាប់ត្រូវចំជនរងគ្រោះ កាលពីម៉ោងជាង៤រសៀលថ្ងៃសៅរ៏ ទី៦ ខែមីនានៅដីវាលមួយកន្លែង ជាប់មណ្ឌលកុមារកំព្រា ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕

អ្នកបាញ់សត្វលលកគ្រាប់ផ្លាតគ្រាប់ត្រូវក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ

ដោយៈសម្បត្តិ ចាន់តូ /ភ្នំពេញ:ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងដោយស្នាដៃបុរសម្នាក់ ដើរបាញ់សត្វលលក ងាប់ទាំងសត្វ ន៨ងផ្លាតគ្រាប់ត្រូវចំជនរងគ្រោះ កាលពីម៉ោងជាង៤រសៀលថ្ងៃសៅរ៏ ទី៦ ខែមីនានៅដីវាលមួយកន្លែង ជាប់មណ្ឌលកុមារកំព្រា ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ។ ជនរងគ្រោះឈ្មោះ...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ៧ ខែ មីនា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​នា​ថ្ងៃនេះ​លោកអ្នក​គប្បី​ចេះ​ចាត់ចែង​របៀបការ​ងារ និង បញ្ហា​ប្រាក់កាស​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ ឆ្លង​ដល់​សប្តាហ៍​ក្រោយ​បញ្ហាលំបាក​នឹង​រត់​ចូល​បន្ថែមទៀត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​វិញ​គួរសម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ធ្វើឱ្យ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​ទាស់សម្តី​ឬ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ដោយសារតែ​ពាក្យសម្តី ឬ​ការបង្ហាញ​កាយវិការ​មិនល្អ​ណាមួយ​ដាក់គ្នា​។​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការប្រែប្រួល​ខាង​អារម្មណ៍ និង គំនិត​ពីព្រោះថា​វា​នាំ​ជះ​ផល​អាក្រក់​ដល់​កិច្ចការងារ​ណាមួយ​ឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់...

គម្រោង​ស្ថាបនា​មហាវិថី​៣០​ម៉ែត្រ​ដល់​ចូលដល់​ដំណាក់កាល​ធ្វើ​សួន​នៅ​កណ្តាល​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​គម្រោង​សាងសង់​មហាវិថី​៣០​ម៉ែត្រ​ចូលដល់​ដំណាក់កាល​ក្រាល​ស្មៅ​ជប៉ុន​នៅលើ​សួន​ពុះ​ចែក​ទ្រូង​មហាវិថី​នេះ បន្ទាប់ពី​ការសាងសង់​ផ្លូវ​នេះ សម្រេចបាន​ប្រមាណ​ជា​៧០​ភាគរយ​នៃ​គម្រោង​រួចមក​។​ លោក​សំ​សាមុត​ប្រធាន​អង្គភាព​សួនច្បារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៦​ខែមីនា​ថា​សួនច្បារ​ពុះ​ចែក​ទ្រូង​មហាវិថី​៣០​ម៉ែត្រ​ចាប់ពី​ផ្លូវ​លេខ​១០០៣​ដល់​ផ្លូវ​ចូល​ទីក្រុង​រណប​ហ្ក្រេ​ន​ភ្នំពេញ​អន្តរជាតិ​(​មុខក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថ្មី​ដែល​កំពុង​សាងសង់​) ចូលដល់​វគ្គ​ធ្វើ​សួន​ដាំ​ស្មៅ​និង​ផ្កា​ហើយ​។​ ប្រធាន​អង្គភាព​ដដែល​ឱ្យដឹងទៀតថា សួន​មាន​ទទឹង​២​ម៉ែត្រ​នេះ ចាប់ផ្តើម​ដាំ​ស្មៅ​ជប៉ុន​នៅ​ដើម​សប្តាហ៍​ក្រោយ ដោយ​ពេលនេះ​បានធ្វើ​ដី​ជិត​រួចរាល់​ហើយ​។ ក្រៅពី​ដាំ​ស្មៅ គឺ​ដាំ​ផ្កា​។ ឯ​គ្រឹះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ក៏​គេ​បានរៀបចំ​រួច នៅតែ​ដល់​ថ្ងៃ​ដំឡើង​បង្គោល​និង​ចាប់​ខ្សែ​បំពាក់​អំពូល​នៅ​សប្តាហ៍​ក្រោយ​ដែរ ធ្វើយ៉ាងណា​ឱ្យ​កំណាត់​ផ្លូវ​ខាងលើនេះ​រួចរាល់ នៅក្នុង​ខែមីនា​មុន​ថ្ងៃ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថ្មី​នៅ​ដើមខែ...

គម្រោង​ស្តារ​អូរ​ប្រឡាយ​នៅ​ក្រុងព្រះសីហនុ​ឈាន​ជិត​ដល់ទី​បញ្ចប់​ហើយ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​គម្រោងការ​ស្តារ​អូរ​ប្រឡាយ​ចំនួន​៥​ខ្សែ​និង​សាងសង់​អាង​ចម្រោះ​ទឹក​កខ្វក់​ចំនួន​ពីរ​នៅ​ក្រុងព្រះសីហនុ​នឹង រួចរាល់​នៅ​ដំណាច់​ខែមីនា​នេះ​។ មានការ​រំពឹងថា​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ក្នុង​ក្រុងព្រះសីហនុ​នឹង​ត្រូវបាន​កាត់បន្ថយ​ជា មួយ​នឹង​ទឹក​កខ្វក់​ចូល​សមុទ្រ​ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ​។​ ​លោក​បុរី​វង្ស​សា​និត្យ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៥​ខែមីនា​ថា​គម្រោង​ស្តារ​អូរ​ប្រឡាយ​ចំនួន​ប្រាំ​ខ្សែ​ន​ខេត្ត ព្រះសីហនុ​មកដល់ពេលនេះ​(៥​ខែមីនា​) សម្រេចបាន​លទ្ធផល​៩៥​ភាគរយ​នៃ​គម្រោង​ហើយ​។ ឯកា​រងារ​សាងសង់​អាង​ចម្រោះ​ទឹក​កខ្វក់ គឺ​អនុ​វ​ត្ដោ​យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​ ​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង អភិវឌ្ឍន៍​តំបន់ ឆ្នេរសមុទ្រ​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​៤​ខែមីនា​កន្លងទៅ ការសាងសង់​អាង​ចម្រោះ​ទឹក កខ្វក់​ទីមួយ​.​សម្រេចបាន​លទ្ធផល​៦៦​ភាគរយ​,​អាង​ចម្រោះ​ទី​ពីរ​.​បាន​៧៦​ភាគរយ...