Day: March 9, 2021

នារី​ម្នាក់​បម្រើការ​នៅ​ខារ៉ាអូខេ កាលពី​ល្ងាច​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ លុះ​ព្រឹក​ឡើង​ថា​មាន​អា​ការៈមិន​ស្រួលខ្លួន ក៏ត្រូវ​គេ​ដឹក​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​(​ដី​ថ្មី​) ហើយ​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​៨​មីនា ឆ្នាំ​២០២១ ។​

​នារី​បំរើ​ខារ​អូ​ខេ​ម្នាក់ ពី​ល្ងាច​ផឹក​ជាមួយ​មិត្តភក្តិ លុះ​ព្រឹក​ឡើង មិន​ស្រួលខ្លួន ហើយ​ទៅ​ពេទ្យ​ក៏​ស្លាប់​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នារី​ម្នាក់​បម្រើការ​នៅ​ខារ៉ាអូខេ កាលពី​ល្ងាច​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ លុះ​ព្រឹក​ឡើង​ថា​មាន​អា​ការៈមិន​ស្រួលខ្លួន ក៏ត្រូវ​គេ​ដឹក​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​(​ដី​ថ្មី​) ហើយ​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​៨​មីនា ឆ្នាំ​២០២១ ។​ ​មកទល់​ថ្ងៃទី​៩​ខែមីនា មន្ត្រីនគរបាល​ចំនាញ​នៃ​អធិការដ្ឋាន​ប៉ោយប៉ែត​បាន​ប្រាប់ថា​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ិន ស្រីមុំ...

អភិបាលរាជធានីចាត់ក្រុមការងារមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅទីតាំងធ្វើចត្តាឡីស័កបីកន្លែងនៅខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ

ដោយ:រ៉ាម៉ន/ភ្នំពេញ:លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅមណ្ឌលចត្តាឡីស័កមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ នៅព្រលប់ថ្ងៃទី៩ខែមីនានេះក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេងបានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសក្នុងទីតំាងធ្វើចត្តាឡីស័កចំនួនបីក្នុងមូលដ្ឋានខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ ក្នុងនោះ រួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុន សែន ពោធិចិនតុងនិងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យហ៊ុន សែន...

​បន្ទាយមានជ័យ​-​កម្ពុជា – ស្រះកែវ​-​ថៃ រំលឹក​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ តាម​ព្រំដែន​

ដោយៈ ភ្នំ​ស្វាយ / ស្រះកែវ ថៃៈ ប្រតិភូ​អាជ្ញាធរ កងកម្លាំង​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក នេត្រ សេរី...

អភិបាលរង​ខេត្តកណ្ដាល​នាំយក​សម្ភារ និង​ថវិកា​ជូន​ដល់​រដ្ឋបាល​ស្រុក​ល្វាឯម​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​៩ ខែមីនានេះលោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល រួមជាមួយ​លោកស្រី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ នាំយក​សម្ភារៈប្រើប្រាស់​មួយចំនួន រួម​នឹង​ថវិកា ចំនួន ២​លាន​រៀល ជូន​ដល់​រដ្ឋបាល​ស្រុក​ល្វាឯម សម្រាប់​បម្រើ​ការងារ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​១៩៕​

អាជ្ញាធរខេត្តកោះកុង សម្រេចផ្អាកពិធីមង្គលការ និងពិធីជប់លៀងនានា នៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរ

ភ្នំពេញៈអាជ្ញាធរខេត្តកោះកុងបាន សម្រេចផ្អាកពិធីមង្គលការ និងពិធីជប់លៀងនានា នៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរចាប់ពីពេលនេះតទៅ។ សូមអានលិខិត

អាជ្ញាធរខេត្តកោះកុង សម្រេចផ្អាកពិធីមង្គលការ និងពិធីជប់លៀងនានា នៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរចាប់ពីថ្ងៃទី៩ខែមីនានេះតទៅ៕

អាជ្ញាធរខេត្តកោះកុង សម្រេចផ្អាកពិធីមង្គលការ និងពិធីជប់លៀងនានា នៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរចាប់ពីថ្ងៃទី៩ខែមីនានេះតទៅ៕

បរិយាយលេខនេះ៖មិន​លេងសើច​ទេ រាជរដ្ឋាភិបាល​ត្រៀម​វិធានការ​ដល់​ក្រោយ​ស្លាប់​ហើយ​!

បរិយាយលេខនេះ៖មិន​លេងសើច​ទេ រាជរដ្ឋាភិបាល​ត្រៀម​វិធានការ​ដល់​ក្រោយ​ស្លាប់​ហើយ​!៕

មិន​លេងសើច​ទេ រាជរដ្ឋាភិបាល​ត្រៀម​វិធានការ​ដល់​ក្រោយ​ស្លាប់​ហើយ​!

ដោយ​:​ម៉េង​ឆៃ / ភ្នំពេញ​: ក្នុង​សារ​ជា​សំឡេង នៅ​រសៀល​ថ្ងៃទី​៩ ខែមីនា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នូវ​វិធានការ​ចុងក្រោយ​ថា បើសិន​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩ ណា​ម្នាក់ ស្លាប់​នៅ​កម្ពុជា​យើង នោះ​រាជរដ្ឋាភិបាល សម្រេចយក​វិធានការ​បូជា​ដោយ​មិន​កប់​សព​អ្នកជំងឺ​កូ​វីដ​នោះទេ​។​វិធានការ​នេះ​បើទោះបីជា​ខុស​នឹង​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ខ្លះ​ក៏ដោយ...

អាជ្ញាធរខេត្តសៀមរាបសម្រេច​ដាក់​ប៉ុស្តិ៍​ត្រួត ពិនិត្យ​សុខភាព ចំនួន ៦ ទីតាំង​សំខាន់ៗ ក្នុង​ខេត្ត​នេះ ដើម្បី​រឹតបន្តឹង ការចម្លង​កូ​វីដ ១៩​។  ទីតាំង​ទី​១ នៅ​ស្រុក​ជីក្រែង ផ្លូវជាតិ​លេខ​៦ ព្រំប្រទល់​ជាប់​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ទីតាំង​ទី​២ ពី​ផ្លូវជាតិ​លេខ​៦៨ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​ស្រុក​ស្រីស្នំ​។ ទី​៣ ស្រុក​ក្រឡាញ់ ផ្លូវជាតិ​លេខ​៦ ព្រំប្រទល់​ជាប់ ខេត្តបន្ទាយមានជ័យ​។ ទី​៤.​ផ្លូវ​៦៤ ពី​ខេត្តព្រះវិហារ មក​ខេត្តសៀមរាប​។ ទី​៥.​ផ្លូវជាតិ​លេខ​៦៧ ពី​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់​នឹង​ខេត្តសៀមរាប​។ ទី​៦ ផ្លូវជាតិ​លេខ​៦៣ ជា​ផ្លូវទឹក ពី​ភ្នំ​ក្រោម ចូលមក​ក្រុង​សៀមរាប​៕

អាជ្ញាធរខេត្តសៀមរាបសម្រេច​ដាក់​ប៉ុស្តិ៍​ត្រួត ពិនិត្យ​សុខភាព ចំនួន ៦ ទីតាំង​សំខាន់ៗ ក្នុង​ខេត្ត​នេះ ដើម្បី​រឹតបន្តឹង ការចម្លង​កូ​វីដ ១៩​។  ទីតាំង​ទី​១ នៅ​ស្រុក​ជីក្រែង ផ្លូវជាតិ​លេខ​៦ ព្រំប្រទល់​ជាប់​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ទីតាំង​ទី​២...