សមត្ថកិច្ចចុះអប់រំណែនាំក្រុមផឹកស៊ីឡូឡាឲ្យអនុវត្តវិធានការ៣កុំ និង៣ការពារ
សមត្ថកិច្ចចុះអប់រំណែនាំក្រុមផឹកស៊ីឡូឡាឲ្យអនុវត្តវិធានការ៣កុំ និង៣ការពារ
សមត្ថកិច្ចចុះអប់រំណែនាំក្រុមផឹកស៊ីឡូឡាឲ្យអនុវត្តវិធានការ៣កុំ និង៣ការពារ
ដោយ:សរិទ្ធ/ភ្នំពេញ: កម្លាំងល្បាតនគរបាលប៉ុស្តិ៍អូឡាំពិក សហការជាមួយកម្លាំងអធិការដ្ខាននគរបាលខណ្ឌបឹងកេងកង នៅវេលាម៉ោង៨ និង១០នាទីយប់ថ្ងែទី២៨ ខែមីនា ឆ្នាំ២០២១ បានចុះធ្វេីការអប់រំជាងជួសជុលម៉ូតូមួយក្រុមមានគ្នា៣ទៅ៤នាក់កំពុងផឹកសុីឡូឡាដោយគ្មានពាក់ម៉ាស់។ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ដោយលោកបានដាក់បញ្ជាឲ្យមន្រ្តីមូលដ្ឋានទាំងអស់ ដឹកនាំកម្លាំងជិះល្បាតតាមមូលដ្ឋាន...
បុរសម្មាក់របួសធ្ងន់ដោយសារក្រុមចោរព្រួតកាប់ប្លន់យកម៉ូតូ
ដោយ:សរិទ្ធ/ភ្នំពេញ: បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយ សារជនសង្ស័យមួយក្រុមកាប់ជាច្រើនកាំបិត រួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅខាងកើតស្ពានទឹកស្អុយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។...
ឆ្នាំជូត រាសីខ្ពស់ត្រដែត។នាពេលនេះ ជិតឆ្លងចូល ខែ មេសាហើយ ដែលជាខែដួងរាសីរបស់លោកអ្នកលោតឡើងខ្ពស់ ម្ល៉ោះហើយទោះធ្វើអ្វីៗតែងជឿនលឿនគ្រាន់ជាងខែនេះផងដែរ។នៅថ្ងៃនេះវិញបើមានបញ្ហាអ្វីមួយលោកអ្នកប្រញាប់ធ្វើការចរចាឬទំនាក់ទំនងកិច្ចការតូចធំព្រោះថាតែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕ ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬ បើចង់ពឹងពាក់នរណាម្នាក់តែងទទួលបានការឆ្លើយតបជាលទ្ធផលល្អៗមកវិញ។នៅថ្ងៃនេះដួងរាសីរះខ្ពស់ពីទិសខាងកើតភ្លឺយ៉ាងចិញ្ចាចចិញ្ចែងដូច្នេះហើយដំណើរជីវិតមានជោគជ័យគ្រាន់កក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកខ្លួនបន្តិចវិញខ្លះ...
បើករថយន្តបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល២នាក់
ដោយ:ចាន់តូ-សម្បត្តិ/ភ្នំពេញ: បុរស២នាក់បានស្លាប់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូសុខៗ ត្រូវបានរថយន្តហាយលែនឌ័របុកអូសជាង២០ម៉ែត្របន្តទៅបុកម៉ូតូមួយគ្រឿងទៀតកំពង់ឈប់រងចាំស្តុបយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុច ស្តុបចំការដូង ហៅស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់/ខណ្ឌដង្កោ។ ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ សុីម វ៉ុល...
ផ្ទុះអាវុធ១គ្រាប់នៅកោះពេជ្រ, ឃាត់ខ្លួនជនជាតិចិន២នាក់យកទៅសួរនាំ
ចាន់តូ/ភ្នំពេញ: ជនជាតិចិនមួយក្រុមបានផ្ទុះអាវុធចំនួន១គ្រាប់ក្បែរផ្សាររាត្រីក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបាន២នាក់ភ្លាមៗ ព្រមទាំងនាំយក រថយន្តស៊េរីទំនេីបមួយគ្រឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១...