Month: March 2021

រថយន្តពីរគ្រឿងបុកគ្នាកៀបមនុស្សជាប់ក្នុងកាបីនរងរបួសធ្ងន់

ដោយៈចាន់តូ/ភ្នំពេញៈស្រ្តីម្នាក់និងបុរស ម្នាក់របួសធ្ងន់ដោយសារកៀបជាប់ក្នុងកាប៊ីនរថយន្ត បន្ទាប់ពីបើករថយន្តទៅបុករថយន្តដឹកមេស៊ីម៉ង់ត៍ដែលចតចោលនៅលើផ្លូវកាលពីម៉ោងជាង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុចខាងត្បូងសាលាកូរ៉េប្រមាណ ប្រហែល ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះមោះ សូរ ភាព...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១ ខែ មីនា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក មាន​ភាព​មិនល្អ​បោកបក់​ចូលមក នៅឡើយ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើ់ប​មិនមាន​បញ្ហា​ចោទឡើង​។​ការរស់នៅ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ក្រុមមនុស្ស​ខ្លះ​ទើប​ជាការ​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​ឡើយ បើ​មិន​ដូច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​នៅពេល​ក្រោយ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើតមាន​ការប្រឆាំង​គ្នា​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​ការរស់នៅ​មាន​បញ្ហា ល្អក់កករ​ផ្លូវចិត្ត ច្រើន ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ថែមទៀត​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចង់​ធ្វើ​អ្វីមួយ​មិនត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​ការ​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ជាការ​ល្អ​ដល់​ថ្ងៃក្រោយ​៕...

កំពុងនិយាយទូរស័ព្ទត្រូវជនល្មើសកាប់ប្លន់យកម៉ូតូ

ដោយៈម៉ារ៉ា/ភ្នំពេញ​ៈបុរសម្នាក់ឈប់ម៉ូតូនិយាយទូរស័ព្ទស្រាប់តែមានជន សង្ស័យមានគ្នាពីជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង(មិនចាំស្លាក់លេខ)​ ប្រដាប់ដោយដាវមកកាប់ពីក្រោយជាច្រេីនកាំបិតរួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាពកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមិនា​ ឆ្នាំ២០២១​ នៅចំណុចជិតក្លឹបសេះមាស​ តាមបណ្តោយវិថីចោមចៅ​(អតិត​ វេងស្រេង) សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ជនរងគ្រោះឈ្មោះកាន់​ កុសល​ អាយុ២៤ឆ្នាំ​ មានស្រុកកំណេីតនៅស្រុកទ្រាំង​...

ញ៉ិកញ៉ក់ , ម្ញ៉ិកម្ញ៉ក់ , ង៉ិកង៉ក់ , ញ៉ាំញ៉ើ , អន​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​ញ៉ិកញ៉ក់​ ​កិរិយាវិសេសន៍​ ​ដែល​ង៉ិកង៉ក់ រម៉េះរម៉ោះ​ដោយ​អាការ​មាយា ( ច្រើន​និយាយ​ចំពោះតែ​ស្ត្រី ឬ​កូនក្មេង ) ​ដើរ​ញ៉ិកញ៉ក់​; ដំណើរ​ញ៉ិកញ៉ក់​,...

 ស្ត្រេ​ស​អាចធ្វើអោយ​ពិបាក​ដល់​បេះដូង​ស្ត្រី​ជា​ង​បេះដូង​បុរស

ដោយៈ health.com.kh ការស្រាវជ្រាវបាននិយាយថាថា លំហូរ​ឈាម​នៃ​បេះដូង​កើនឡើង​ចំពោះ​បុរស​នៅពេលដែល​ពួកគេ​មាន​បញ្ហា​ស្ត្រេ​ស ប៉ុន្តែ​មិន​ប្រែប្រួល​អ្វី​ទាំងអស់​ចំពោះ​ស្ត្រី​។​ ​អ្នកស្រាវជ្រាវ​បាន​វាស់​ចង្វាក់បេះដូង សម្ពាធ​ឈាម និង​លំហូរ​ឈាម​ចំពោះ​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ ១៧​នាក់ ដែល​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​ចំពោះ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី អោយ​សម្រាក និង​អោយ​ពួក​គេ​គិត​ពី​មុខវិជ្ជា​គណិតវិទ្យា​មួយចំនួន ៣​នាទី​។ អំឡុងពេល​នៃ​ការ​មាន​ស្ត្រេ​ស​ក្នុងការ​ធ្វើ​ការងារ​គណិត​វិទ្យា​នេះ...