ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១ ខែ មេសា ឆ្នាំ ២០២១
ឆ្នាំជូត រាសីស្រុតចុះ។នៅថ្ងៃនេះបានឆ្លងផុតខែមីនា ហើយឈានចូល ខែ មេសា ដែលជាខែដួងរាសីល្អប្រសើរធ្វើឱ្យអ្វីៗដែលធ្លាប់មិនល្អបានផ្លាស់ប្តូរមកគ្រាន់គាប់ប្រសើរឡើងវិញ។ ទោះបីយ៉ាងណាការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នជម្លោះវិវាទមួយហើយមួយទៀតដែលជះឥទ្ធិពលអាក្រក់នៅគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានការជឿនលឿនទៅមុខសន្សឹមៗហើយបើចង់បោះទុនមិនថាតូចឬធំតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕ ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។អ្នកកើតឆ្នាំគោនៅថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីគប្បីចេះទប់ទល់ឱ្យបានល្អនោះបញ្ហាដែលជាគ្រោះអាក្រក់សោះអាចប្រែមកជាលាភឡើងវិញ។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសឱ្យទទួលខុសអ្វីមួយផង។លោកអ្នកអាចសម្រុកការងារនៅពេលនេះទើបប្រសើរពីព្រោះឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនាំឱ្យជួបស្ថានភាពលំបាក។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយនោះក៏ច្រើន។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕ ឆ្នាំខាល រាសីស្រុតចុះ។នៅថ្ងៃនេះឆ្លងចូលខែមេសាហើយ ប៉ុន្តែដោយសារជាថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីត្រូវចេះមើលឱ្យបានគ្រប់ជ្រុងជ្រោយនូវបញ្ហាមួយចំនួនបើពុំនោះទេ...