អភិបាលរាជធានីប្រគល់ថេប្លេត៦៨គ្រឿងជូនក្រុមគ្រូពេទ្យ
ឧបករណ៍ថេប្លេតដែលជាឧបករណ៍សម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦៨គ្រឿងត្រូវបាន លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ប្រគល់ ជូនដល់ក្រុមគ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។