ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះ លោកអ្នក ធ្វើអ្វី ត្រូវមានចិត្តត្រជាក់ និង ប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ទាំងស្ត្រីបុរសលោកអ្នកទោះធ្វើអ្វីក៏ដោយមិនត្រូវមានអារម្មណ៍មួម៉ៅឬតប់ប្រម៉ល់ច្រើនឡើយពីព្រោះនាំកើតឧបទ្រពចង្រៃមានតែរឿងរាវជម្លោះវិវាទអសារឥតការប៉ុណ្ណោះ។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គ្រាន់ដោះស្រាយជីវភាពគ្រួសារដែរ។ រីឯសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕ ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។នៅថ្ងៃនេះអ្វីៗដែលបើលោកអ្នកមិនបានឃើញច្បាស់លាស់ទេ មិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកឡើយប្រយ័ត្នត្រូវគេអូសឱ្យធ្លាក់ទឹកដោយប្រការណាមួយ។ការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកចំណូលបន្តិច ហើយបើលោកអ្នកមានអ្នកដទៃគេជំពាក់ប្រាក់កាសទាល់តែខិតខំទារបន្តិចបើពុំនោះទេ មិនងាយបានឡើយ។...