ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា
ដោយ:ដេប៉ូ/ភ្នំពេញ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានរយៈពេល២ថ្ងៃហើយ ពោលគឺ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា លទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ...