សម្រេចបិទខ្ទប់ ផ្សារចាស់ ក្រោយមានអ្នកឆ្លងកូវីដ
ដោយៈអង្គារ៍ហេង/ភ្នំពេញៈអាជ្ញាធរអភិបាលខណ្ឌដូនពេញបានសម្រេចបិទខ្ទប់( Lock Down) ផ្សារចាស់ បន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ។ចំណែកអ្នកដែលប៉ះពាល់ទាំងផ្ទាល់និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះ។ លោក សុខ ពេញវុធ បានប្រាប់អ្នកកាសែតថា គណៈបញ្ជាការឯកភាពខណ្ឌបានបិទបណ្តោះអាសន្នទីរួមផ្សារចាស់ ភូមិ៥សង្កាត់វត្តភ្នំខណ្ឌដូនពេញនៅថ្ងៃនេះដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធ។ ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះការឆ្លងជំងឺកូវីដ១៩បានកើនឡើងខ្លាំងនៅតាមផ្សារមួយចំនួនក្រោយពីមានការផ្ទុះខ្លាំងនៅផ្សារអូរឬស្សី៕សរន