អ៊ីរ៉ង់ចោទអ៊ីស្រាអែលថាវាយប្រហាររោងចក្រនុយគ្លេអ៊ែរបស់ខ្លួននិងសន្យាសងសឹក
ប្រែសម្រួលៈវាសនា៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ទោសអ៊ីស្រាអែលចំពោះអ្វីដែលរដ្ឋាភិបាលក្រុងតេអេរ៉ង់ហៅថា”ការវាយប្រហារភេរវកម្ម”មួយលើទីតាំងនុយគ្លេអ៊ែររបស់ខ្លួន និងបានប្តេជ្ញាសងសឹក។ លោករដ្ឋមន្ត្រី ចាវ៉ាត ហ្សារីហ្វ បានចោទប្រកាន់អ៊ីស្រាអែលថា ផ្តោតការវាយប្រហារលើរោងចក្រចម្រាញ់សារធាតុនុយគ្លេអ៊ែរNatanzដើម្បីជាការសងសឹកចំពោះចំណាត់ការរបស់អ៊ីរ៉ង់ដើម្បីទទួលបានការដកទណ្ឌកម្មរបស់អាម៉េរិក។លោកបាននិយាយថា« ពួកហ្ស៊ីយ៉ូនីសចង់សងសឹកដោយសារតែការរីកចំរើនទៅមុខរបស់យើងនៅក្នុងការដកទណ្ឌកម្ម…ពួកគេបាននិយាយជាសាធារណៈថានឹងមិនអនុញ្ញាតអោយមានរឿងបែបនេះកើតឡើងទេ។តែយើងនឹងសងសឹកពួកហ្ស៊ីយ៉ូនិស(អ៊ីស្រាអែល)»។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក្រោយមកបានបន្ថែមថា ពិតប្រាកដណាស់អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនិងបានអះអាងជាថ្មីអំពីការសងសឹក…នៅពេលសមស្របមួយ។ សូមបញ្ជាក់ថា រោងចក្រNatanzបានរងការវាយប្រហារតាមអ៊ីនធឺណិតនៅមួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងតេអេរ៉ង់បញ្ចេញអោយដឹងអំពីម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីនៅទីនោះ។ រោងចក្រចម្រាញ់សារធាតុនុយគ្លេអ៊ែរNatanzរបស់អ៊ីរ៉ង់បានរងការវាយប្រហារតាមអ៊ីនធឺណិតនៅមួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងតេអេរ៉ង់បញ្ចេញអោយដឹងអំពីម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីនៅទីនោះ។រដ្ឋមន្ត្រីការបរទេសចាវ៉ាត ហ្សារីហ្វ បានបន្ទោសអ៊ីស្រាអែលនិងប្តេជ្ញាសងសឹក...