Day: April 16, 2021

ការចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៥ខែមេសាសម្រេចបាន ១.២២៣.៣២២នាក់៕

ការចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៥ខែមេសាសម្រេចបាន ១.២២៣.៣២២នាក់៕

ឥណ្ឌា​ប្រែ​ពី​អ្នក​នាំចេញ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្លាយជា​អ្នក​នាំ​ចូល​វិញ ដោយ​បង្ក​ការបារម្ភ​ដល់​ពិភពលោក​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បន្ទាប់​ពី​ផ្តល់​ឱ្យ​ទទេ​និង​លក់​វ៉ាក់សាំង​កូវី​ដ​១៩ រាប់​លាន​ដូ​សដល់​បរទេស ឥឡូវ​ឥណ្ឌា​កំពុង​ជួប​កង្វះ​វ៉ាក់សាំង​ខ្លួនឯង​ខណៈ​ការឆ្លង​ថ្មីៗ​កើនឡើង​ខ្ពស់​នៅក្នុង​ប្រទេស​ដែល​​មាន​ប្រជាជន​ច្រើន​បំផុត​ទី ២ លើ​ពិភពលោក​។​ ​ឥណ្ឌា​កត់ត្រា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ជាង ២០០.០០០ នាក់​ជា​លើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មេសា​ហើយ​កំពុង​ព្យាយាម​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​ឱ្យបាន​ច្រើន​ដោយ​ប្រើ​វ៉ាក់សាំង​ផលិត​​ក្នុងស្រុក​។​ ​ប្រឈម​មុខ​នឹង​ករណី​ឆ្លង​ដែល​កំពុង​កើនឡើង​ខ្ពស់​និង​មន្ទីរពេទ្យ​ពេញ​ហៀរ​បន្ទាប់ពី​ការ​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ ឥណ្ឌា​ក៏​បាន​ផ្លាស់ប្តូរ​វិធាន​ភ្លាមៗ​ដែរ​ដើម្បី​អនុញ្ញាត​ឱ្យ​ខ្លួន​នាំចូល​វ៉ាក់សាំង​​បាន​ឆាប់រហ័ស ដោយ​មុននេះ​បាន​ច្រានចោល​មិន​ទទួលយក​វ៉ាក់សាំង​បរទេស​ដូចជា​វ៉ាក់សាំង​ហ្វាយ​ហ្សឺ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​របស់​អាម៉េរិក​នោះទេ​។​...

ចំនួន​អ្នក​ស្លាប់​ដោយ​កូ​វីដនៅ​បារាំង​ឈានដល់​តួលេខ ៦​ខ្ទង់​ចំ​ពេល​កំពុង​មាន​ការឆ្លង​ថ្មីៗ​ជាច្រើន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បារាំង​បាន​ក្លាយជា​ប្រទេស​ទី​បី​នៅ​អឺរ៉ុប​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​និង​អ៊ីតាលី​ដែល​ឈាន​ដល់​ចំណុច​សំខាន់​ដែល​គេ​មិន​ចង់បាន​នៃ​ការស្លាប់​ដែល​ទាក់ទង​នឹង​កូវី​ដ​១៩ គឺ​ខ្ទង់ ១០០.០០០ នាក់ ខណៈ​ការឆ្លង​និង​ការស្លាប់​ថ្មីៗ​បាន​កើនឡើង​ដោយសារ​តែ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​។​ ​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ៦៧ លាន​នាក់​នេះ​គឺជា​ប្រទេស​ទី ៨ នៅលើ​ពិភពលោក​ដែល​បាន​ឈាន​ដល់​ការស្លាប់​ខ្ទង់សែន​នាក់ បន្ទាប់​ពី​មន្ទីរពេទ្យ​ពេញ​ហៀរ​ពេញ​មួយឆ្នាំ...

អាម៉េរិក​បណ្តេញ​អ្នកការទូត​រុស្ស៊ី និង​ដាក់​ទណ្ឌកម្ម​សម្រាប់​ការ​លួច​តាម​អ៊ី​ន​ធឺ​ណេត​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋបាលបៃដិ​ន​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មេសា​ថា សហរដ្ឋ​អាម៉េរិក​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ១០​នាក់​និង​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​និង​មនុស្ស​​រាប់សិប​នាក់​ទៀត ដោយ​ចាប់​វិមាន​ក្រឹម​ឡាំង​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ការជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំមុន​និង​ការ​លួច​តាម​អ៊ី​ន​ធឺ​ណេត​លើ​បណ្តា​ទីភ្នាក់ងារ​សហព័ន្ធ​។​ ​វិធានការ​បោសសម្អាត​ទាំងនេះ​គឺ​មាន​គោលបំណង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ចំពោះ​សកម្មភាព​នា​ន​ដែល​ក្រុមមន្ត្រី​អាម៉េរិក​និយាយ​ថា​កាត់បន្ថយ​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ​អាម៉េរិក​និង​រារាំង​សកម្មភាព​​នាពេល​អនាគត​ដោយ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ទីក្រុង​មូ​ស្គូ​រួមទាំង​ការ​កំណត់​គោលដៅ​លើ​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការខ្ចីប្រាក់​។ ​ការដាក់ទណ្ឌកម្ម​នេះ​គឺ​ពិតជា​ធ្វើឱ្យ​ភាព​តានតឹង​កាន់តែ​កើនឡើង​ជា​មួយ​រុស្ស៊ី​ដែល​សន្យា​ឆ្លើយតប​វិញ​សូម្បី​ប្រធានាធិបតី​ចូ​ ​បៃ​ដិននិយាយ​ថា​រដ្ឋបាល​អាម៉េរិ​កអាច​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​បន្ថែម​​ទៀត​ប៉ុន្តែ​ជ្រើសរើស​មិន​ធ្វើ​ដោយសារ​គិត​ពី​ផលប្រយោជន៍​នៃ​ការរក្សា​ស្ថិរភាព​។​ ​លោកបៃដ​ដិនបាន​និយាយ​នៅឯ​សេត​វិ​មានថា “​យើង​មិន​អាច​អនុញ្ញាត​ឱ្យ​មហាអំណាច​បរទេស​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​យើង​ដោយ​និទណ្ឌភាព​បានទេ​”​។​ ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន ៦​ដែល​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​ប្រទេស​នេះ​គឺ​តំណាង​ឱ្យ​វិធានការ​សងសឹក​ដំបូងបង្អស់​ប្រឆាំងនឹង​វិមាន​ក្រឹម​ឡាំង​ចំពោះ​​ការ​លួច​តាម​អ៊ី​ន​ធឺ​ណេត ដែល​គេ​ស្គាល់​ថា...

ថៃ​ត្រៀម​បិទ​ខ្ទប់​២​សប្តាហ៍​បន្ទាប់​ពី​ឆ្លង​ថ្មី​១.៥៤៣​នាក់​កាលពី​ថ្ងៃ​១៥​មេសា

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​កាលពី​ថ្ងៃ​១៥​មេសា​បាន​រាយការណ៍​អំពី​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១.៥៤៣​នាក់ ដែល​ជា​កំណើន​នៃ​ការឆ្លង​យ៉ាងគំហុក​បំផុត​ចាប់តាំងពី​ជំងឺឆ្លង​នេះ​បានចាប់ផ្តើម​បង្ហាញ​​វត្តមាន​របស់​វា​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​។​ការឆ្លង​ខ្ពស់បំផុត​សំរាប់​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​៤​នាពេលនេះ បណ្តាលអោយ​អាជ្ញាធរ​ត្រៀម​រឹតត្បិត​ការជួបជុំ​និង​ចរាចរណ៍​មនុស្ស​សាជាថ្មី​រួម​មាន​ការ​​បិទ​សាលារៀន​និង​ក្លិប​កម្សាន្ត​។​ ​ទោះជា​យ៉ាងណា រដ្ឋ​មន្ត្រី​សុខាភិបាល​បាន​និយាយថា រដ្ឋាភិបាល​មាន​ជំនឿ​ថា​នឹង​អាច​គ្រប់គ្រង​វិបត្តិកូ​វីដ​១៩​បច្ចុប្បន្នេះ​បាន​ដោយ​មិន​ចាំបាច់​បិទ​ខ្ទប់​ទូទាំង​ប្រទេស​ទេ​។​ ​ថៃ​តាំងពី​មុន​មក​បាន​ចាត់ចែង​បានល្អ​ក្នុង​ការទប់ស្កាត់​ការចម្លង​វីរុស​កូរ៉ូណា​មកពី​ប្រទេស​ផ្សេងៗ តែ​ការផ្ទុះ​ជំងឺ​ថ្មី​នេះ​បាន​កើតឡើង​នៅពេល​មនុស្ស​ជាច្រើន​ធ្វើដំណើរ​ក្នុងអំឡុងពេល​ចូលឆ្នាំ​សង្ក្រាន្ត​​ថ្មី និង​ការចាក់​សាំង​បង្ការ​វីរុស​កូរ៉ូ​ណា​នៅ​មាន​កំរិត​ទាប​នៅឡើយ​។​ ​នៅពេល​ត្រូវ​បាន​សួរថា​តើ​នឹង​មាន​ការបិទ​ខ្ទប់​( lockdowns)​ឡើង​វិញ​ទេ មន្ត្រី​សុខាភិបាល​លោក ឆា​វេត​សាន ណា​ម​វ៉ាត បាន​និយាយថា​វិធានការ​ត្រូវបាន​បង្កើតឡើង​ផ្អែក​តាម​ចំនួន​ឆ្លង​នៅ​តំបន់​​មួយៗ​។​...

ក្រសួងការងារស្នើសុំ ឱ្យមានលិខិតអនុញ្ញាតចេញ-ចូល” រោងចក្រ សហគ្រាស និងសិប្បកម្មនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ

ដោយ:ដេប៉ូ/ភ្នំពេញ:បន្ទាប់ពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យ រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១១ ប្រភេទ អាចបើកដំណើរការ ជាធម្មតា នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមកនោះ នាពេលនេះក្រសួងការងារស្នើសុំ ឱ្យមានលិខិតអនុញ្ញាតចេញ-ចូល”ជាបណ្តោះអាសន្នសិន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ប្រាប់ដល់ម្ចាស់និងអ្នកគ្រប់គ្រង...

ផ្សារចាស់ក្រុងសៀមរាប ត្រូវបានហ៊ុមព័ទ្ធទុកតែទុកច្រកផ្លូវចូលខ្លះៗដើម្បីប្រជាជនចេញចូលទិញរបស់របរហូបចុក

ដោយៈបាយ័ន/សៀមរាបៈព្រឹកថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋានបានធ្វើការហ៊ុមព័ទ្ធផ្សារចាស់ក្រុងសៀមរាប តែទុកច្រកផ្លូវចូលខ្លះៗដើម្បីប្រជាជនចេញចូលទិញរបស់របរហូបចុក។ ការបិទនេះក្នុងន័យកុំឱ្យប្រជាពលរដ្ឋពពាក់ពពូនគ្នាច្រើនតែគេអាចចូលទិញរបស់ហូបចុកតាមច្រកដែលអាជ្ញាធរបានបង្ហាញ។ ផ្សារចាស់ខាងលើស្ថិតនៅមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប៕សរន

រដ្ឋការលោកចូ បៃដិន កាលពីថ្ងៃ១៥មេសាបានប្រកាសថា អាម៉េរិកបណ្តេញអ្នកការទូតរុស្ស៊ី១០នាក់ និងដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុននិងបុគ្គលមួយចំនួន ដើម្បីចាប់អោយរដ្ឋាភិបាលវិមានក្រឹម ឡាំងទទួលខុសត្រូវចំពោះការជ្រៀតជ្រែកចូលការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំមុន និងការលួចលបចូលមើលទិន្នន័យរបស់បណ្តាទីភ្នាក់ងារសហព័ន្ធ។

ថៃកាលពីថ្ងៃព្រហស្បតិ៍ទី១៥មេសាបានរាយការណ៍អំពីការឆ្លងកូវីដ១៩ថ្មីចំនួន១.៥៤៣។នេះជាកំណើននៃការឆ្លងយ៉ាងគំហុកចាប់តាំងពីជំងឺឆ្លងនេះចាប់ផ្តើមមាននៅថៃនិងជាការផ្ទុះការឆ្លងនៅ រលកទី៤ ដែលជាហេតុនាំអោយអាជ្ញាធរត្រៀមធ្វើការរឹតត្បិតជាថ្មី ដែលរួមមានការបិទសាលារៀននិងក្លិបកម្សាន្ត។

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៦ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​នាំ​មានរឿង​រាវ​មិនចេះចប់ មិនចេះហើយ ។​នៅថ្ងៃនេះ​មិន​ផ្តល់់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ណា​ដែល​សំខាន់ ឬ​បើ​ប្រកបការងារ​ខាងក្រៅ​ព្រោះ​តែង​តែង​រាំងស្ទះ និង​ពិសេស​ងាយ​បាត់បង់​ប្រាក់កាស​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់​ប្រសើរ​ជាង​មុន ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់​ក្រុមមនុស្ស​អមិត្ត​ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។​ចំ​ណែ​ការប្រកប​ការងារ​វិញ​ឃើញថា​មិនមាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕...