Day: April 17, 2021

បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Chelsea និង Man City មួយណា​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup? ខណៈ Barcelona រំពឹង​លើ​កពាន Copa del Rey

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ នៅ​ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ក្នុង​លី​ក​អឺរ៉ុប​ធំៗ​ទាំង​៥ ព្រមទាំង​ការប្រកួត​ដណ្តើមពាន​ក្នុងស្រុក​ផងដែរ​។ ថ្ងៃនេះ​យើង​នឹង​លើកយក​២​គូ​មក​វិភាគ ដែល​លេង​ក្នុង​ព្រឹត្តិការណ៍ FA Cup និង Copa del Rey​។ –...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១៧ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​រឿង​តូចធំ​ងាយ​រត់​ចូល ហើយ​ពិសេស​ក្រុមមនុស្ស​បង្កបញ្ហា​មកឱ្យ​ក៏​ច្រើន​ដែរ​។​នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង និង មិនសូវ​ចេះ​ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ លោកអ្នក ទោះ​ទៅកាន់​ទីណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ និង មានជោគ​ជ័យ​ផង​។​នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​តែង​ពុំមាន​ឧបសគ្គ​ចូលមក​រារាំង​នាំ​ពិបាក​នោះឡើយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កាក់កប...

ការចងចាំ​របស់​កង​ទ័ព​ខ្មែរក្រហម​នៅ​ថ្ងៃ ១៧ មេសា ឆ្នាំ​១៩៧៥

ដោយៈឡុង ដា​នីៈ នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈ​កាលពី​៤៦​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​។ បន្ទាប់ពី​ការចូល​ដល់ទី​ក្រុងភ្នំពេញ​បាន​ប្រមាណ​ជា​៣​ទៅ​៤​ម៉ោង មេដឹកនាំ​ខ្មែរក្រហម បាន​បញ្ជា​កងទ័ព​ឲ្យ​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ ទៅធ្វើ​ការងារ​ពលកម្ម​ដ៏​លំបាក​វេទនា​នៅតាម​វាលស្រែ​នៃ​តំបន់​ជនបទ​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​។ កង​យោធា​ខ្មែរក្រហម​ចូលក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​...

តើ​ប្រវត្តិសាស្ត្រ​គឺជា​អ្វី​៖ គឺជា​សំឡេង​ដែល​បាន​បញ្ជូន​ពី​អតីត​ទៅ​អនាគត គឺជា​ការឆ្លុះបញ្ចាំង​ពី​អតីត​ក្នុង​ពេលអនាគត​(ភាគ១)

ដោយៈ​ហ្យូ​ហ្គូ​/​ភ្នំពេញៈ​ថ្ងៃទី​១៧​ខែមេសា គឺជា​ថ្ងៃ​រសើប​និង​ឈឺចាប់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ កាលពី​៣៦​ឆ្នាំមុន នៅ​ថ្ងៃទី​១៧​ខែមេសា ខ្មែរក្រហម​បាន​វាយ​កាន់កាប់​ទីក្រុង​ភ្នំពេញ ជា​សញ្ញា​សម្គាល់​នៃ​ការចាប់ផ្តើម​គ្រប់គ្រងរ​បស់​ខ្មែរក្រហម​ហើយ​នេះ​ក៏​ជាការ​ចាប់ផ្តើម​នៃ​“​សុបិន​អាក្រក់​”​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ​។ ហេតុអ្វី​បានជា​ខ្មែរក្រហម​អាច​កកើតឡើង​បាន​ឆាប់រហ័ស​យ៉ាងនេះ​?​។​ ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​បញ្ញវ័ន្ត​ក្នុងពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា​សហរដ្ឋ​អាម៉េរិក​ទើប​ជា​អ្នក​ជួយ​ជ្រោមជ្រែង ដ៏​ធំ​បំផុត​នៅ​ពីក្រោយ​អ្វីៗ​ទាំងអស់នេះ​។​របប​អាយ៉ង​របស់​លន់នល់​ដែល​ជម្រុញ​ដោយ​ជនជាតិ​អាមេរិក​តាមរយៈ​សង្គ្រាម​វៀតណាម​ទើប​ជា​មូលហេតុ​ដែលនាំឱ្យ​កម្ពុជា​ធ្លាក់ចូល​ក្នុងស្ថានភាព​មិន​អាច​រើខ្លួន​រួច​ជា​រៀងរហូត​។​ប្រសិនបើ​មិន មាន​ការពឹង​ផ្អែកលើ​អាមេរិក​លន់នល់​ច្បាស់​ជា​មិនអាច​បង្កឱ្យមាន​សង្គ្រាម​ស៊ីវិល​ឡើយ​ហើយ​កម្ពុជា​ក៏​ប្រហែលជា​អាច​ជៀស​ផុតពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​មួយ​នេះ​បាន​ផងដែរ​។​ក្នុងថ្ងៃនេះ​ថ្ងៃ​ដ៏​ពិ​សេសមួយ​នេះ​យើង​មក​បើក​កកាយ​មើលថា​ក្រោម​បដា​“​ប្រជាធិបតេយ្យ​”​របស់​អាម៉េរិក តើ​អាម៉េរិក​បានធ្វើ​អ្វីខ្លះ​មកលើ​ប្រទេស​កម្ពុជា​? ទាហាន​អាម៉េរិក​ដែលមាន​សភាព​បាក់​ទឹកចិត្ត​(រូបឯកសារ) ​ប្រវត្តិសាស្ត្រ​ខ្មៅ​ដែល​មនុស្សម្នា​បានដឹង​លឺ ឥន្ទ្រី​ក្បាល​ស​ដែល​នៅ​កម្ពុជា​ក្នុង​អតីតកាល​និង​បច្ចុប្បន្នកាល (​មួយ​)​នៅ​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​១៩៧៥​ពីរ​បី​ម៉ោង​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ចុងក្រោយ​លើ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​សៃ​ហ្គ​ន​បានប្រកាស​ពី​“​ការចាកចេញ​ដ៏​រុងរឿង​”​រថក្រោះ​របស់​កងទ័ព​ស៊ីវិល​វៀតណាម​បាន​ទម្លុះ​ជញ្ជាំង​វិមាន​ប្រធានាធិបតី​វៀតណាម​ខាងត្បូង...