Day: April 27, 2021

​ការអនុវត្ត​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២៩ ខែ មេសា តទៅ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​លោក​គឹម​សន្តិភាព​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ក្នុង ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ​ថា​ការអនុវត្ត​តំបន់​ក្រហម​តំបន់​លឿងទុំ​និង​តំបន់​លឿង​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៩​ខែមេសា​តទៅ​ហើយ​។​ ​លោក​បាន​បញ្ជាក់ថា​”​សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​មេត្តា​ជ្រាបថា​បើទោះបីជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានកំណត់​អំពី​ភូមិសាស្ត្រ​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​តំបន់​ក្រហម​តំបន់​លឿងទុំ​និង​តំបន់​លឿង​រួចហើយ​ក៏ដោយ​ក៏​វិធាន​ការដែល​ត្រូវ​យកមកអនុវត្ត​សម្រាប់​តំបន់​នីមួយៗ​ទាំងនោះ មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ម៉ោង​សូន្យ នៃ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ តទៅ​”​។​ ​លោក​គឹម​សន្តិភាព​បានបញ្ជាក់​បន្ថែម​ថា ហេតុនេះ ក្នុង​ពេលនេះ​រហូតដល់​មុន​ម៉ោង​សូន្យ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១...

សងសឹក​គំនុំ​ចាស់​ចាក់​មួយ​ដាវ​ជាប់​នឹង​ដងខ្លួន​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ជនដៃដល់​ចាក់​មួយ​ដាវ​ជាប់​នឹង​ខ្នង​ដោយហេតុ​ការណ៍​នោះបាន​កើតឡើង​នៅ​ទីប្រជុំជន​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​កាលពី​វេលា​ម៉ោង​៦​និង ៣០​នាទី​យប់​ថ្ងៃទី​២៧ ខែមេសា​ឆ្នាំ​២០២១​។​ សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនរងគ្រោះ​ឈ្មោះ​គង់​ប៊ុន​នី​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ត្រូវបាន​សាច់ញាតិ​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ករណីនេះ​មាន​ក្មេង​ពីរ​ក្រុម​បង្កទំនាស់​ពាក្យសម្ដី​ដែល​សង្ស័យថា​ធ្លាប់មាន​ជម្លោះ​គំនុំ​នឹង​គ្នា​រឿង​ចាស់​រហូត​ឈានដល់​ចាក់​យុវជន​ម្នាក់​បណ្ដាលឱ្យ​រងរបួស​។​ បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ចុះរ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ដើម្បី​តាម​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​សរន​

រដ្ឋបាល​រាជធានី​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​២៤៧​នាក់ ដែល​ទើប​រកឃើញ​ថ្មី​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែមេសា​នេះ​បានបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២៤៧​នាក់​ថ្មី​បន្ថែមទៀត ដែល​បាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩​។​ ​ការបង្ហាញ​អត្តសញ្ញាណ​នេះ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ទៅធ្វើ​តេស្ត​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ជាពិសេស​ត្រូវអនុវត្ត​ន៍​វិធានការ​សុខាភិបាល​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​បន្ត​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូល និង​រូស​រាន់​ទៅយក​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ...

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ បានបង្ហាញ​ផែនទី​ផ្លូវការ បញ្ជាក់​អំពី​ការបែងចែក​តំបន់​ក្រហម​, តំបន់​លឿងទុំ និង​តំបន់​លឿន​។

រដ្ឋបាល​រាជធានី​បង្ហាញ​ផែនទី​ផ្លូវការ​កំណត់​តំបន់​ក្រហម​, តំបន់​លឿងទុំ និង​តំបន់​លឿង Map

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ បានបង្ហាញ​ផែនទី​ផ្លូវការ បញ្ជាក់​អំពី​ការបែងចែក​តំបន់​ក្រហម​, តំបន់​លឿងទុំ និង​តំបន់​លឿន​៕​

ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១​នេះ​បាន​ជូនដំណឹង​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ទី​២ ជូន​បងប្អូន​កម្មករ​និយោជិត​និង​ថា្នក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​បាន​សរុប​ចំនួន​១,៨៤០​នាក់​។​

ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ទី​២ ជូន​កម្មករនិយោជិត​នៅថ្ងៃនេះ បាន​ចំនួន​សរុប ១,៨៤០​នាក់​

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១​នេះ​បាន​ជូនដំណឹង​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ទី​២ ជូន​បងប្អូន​កម្មករ​និយោជិត​និង​ថា្នក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​បាន​សរុប​ចំនួន​១,៨៤០​នាក់​។​...

ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ស្រុក​បាន​បន្ត​រុល​ទៅ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ជុំវិញ​ក្រោយពី​បាន​សម្របសម្រួល​ដោះស្រាយ​ស៊ីពេល​អស់​រាប់​ខែ ហើយ​ជោគជ័យ​នៅ​តំបន់​បឹង​ជង្រុក ៦៧១ ដែល​បាន​ប្រែ​ឈ្មោះថា តំបន់​បឹង​ជង្រុក​អភិវឌ្ឍន៍ តេ​ជោ​សន្តិភាព ឈ្នះ ឈ្នះ​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ។​

ក្រុមការងារ​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ជុំវិញ​តំបន់​បឹង​ជង្រុក​៦៧១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ស្រុក​បាន​បន្ត​រុល​ទៅ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ជុំវិញ​ក្រោយពី​បាន​សម្របសម្រួល​ដោះស្រាយ​ស៊ីពេល​អស់​រាប់​ខែ ហើយ​ជោគជ័យ​នៅ​តំបន់​បឹង​ជង្រុក ៦៧១ ដែល​បាន​ប្រែ​ឈ្មោះថា តំបន់​បឹង​ជង្រុក​អភិវឌ្ឍន៍ តេ​ជោ​សន្តិភាព ឈ្នះ ឈ្នះ​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ។​...

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​ជា​ផ្លូវការ​ហើយ​នូវ​ការកំណត់ និង​បែងចែក​តំបន់ ដែលជា «​តំបន់​ក្រហម​», «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​»​។​