Day: April 30, 2021

ខេត្តសៀមរាប​មាន​អ្នកជា​សះស្បើយ អ្នកជំងឺ​កូ​វីដ​-១៩ ថ្មី ម្នាក់​,​នៅសល់​២៣​នាក់ កំពុង​សម្រាក​ព្យាបាល​

ដោយៈ​បាយ័ន​/​សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​ប្រកាសថា ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភៈ នេះ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បាន​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​មួយ​នាក់ ឈ្មោះ ចាន់ ផុន ភេទ​ស្រី អាយុ​២១​ឆ្នាំ...

ស្នងការក្រុងភ្នំពេញ : ការធ្វើតឹងរ៉ឹងនៅតំបន់ក្រហមគ្មានបំណងចង់ធ្វើបាបប្រជាពលរដ្ឋទេ គឺដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំកម្លាំងក្រោមឱវាទត្រូវបន្តឹងមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់ក្រហមនោះឡើយ។ ជាពិសេសទប់ស្កាត់ឱ្យបានចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមមិនឱ្យដំណើរចេញខាងក្រៅបាននោះទេ លើកលែងករណីជាចាំបាច់ណាមួយនោះ។ លោកស្នងការបានបញ្ជាក់ថា ការធ្វើតឹងរ៉ឹងបែបនេះគ្មានបំណងចង់ធ្វើបាបប្រជាពលរដ្ឋទេ គឺដើម្បីនាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ឱ្យមានការថយចុះ រឺកាត់ផ្តាច់ ជំងឺឆ្លងនេះ...

ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ក្នុង​តំបន់​បិទ​ខ្ទប់​មាន​អ្នក​ញុះញង់​នៅ​ពីក្រោយ​?

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ដែលជា​តំបន់​ក្រហម ទាមទារ​រក​អំណោយ​កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា​ត្រូវបាន​ប្រភពព័ត៌មាន​បញ្ជាក់ថា គឺ​មានការ​ញុះញង់​ពី​ក្រុម​ជន​អគតិ​មួយចំនួន​នៅ​ពីក្រោយ​ក្នុងការ​រុញ​ពួកគាត់​ឲ្យ​ផ្ទុះ​ការតវ៉ា​ដើម្បី​កេងចំណេញ នយោបាយ​ក្នុងពេលដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ទាំងយប់​ទាំង​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​។ រូបថតៈសកម្មភាពតវ៉ា កាលពីយប់ថ្ងៃទី២៩ខែមេសា ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ គឺមាន​មួយចំនួន​បានដឹង និង​មួយចំនួន​មិនបាន​ដឹង​អំពី​ផែនការ​រៀបចំ​គំរោង​របស់​ក្រុម​ពួក​អគតិ​ដែល​ស្ថិតនៅ​ក្រៅប្រទេស​នោះទេ...

ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត​អាយុ​៥៥​ឆ្នាំ​នៅក្រុងព្រះសីហនុ បានស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នៅ​ថ្ងៃ​នេះ ។ នេះ​បើ​យោងតាម​សច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃទី​៣០​ខែមេសា​៕

​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត​អាយុ​៥៥​ឆ្នាំ​នៅក្រុងព្រះសីហនុ បានស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នៅ​ថ្ងៃ​នេះ ។ នេះ​បើ​យោងតាម​សច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃទី​៣០​ខែមេសា​៕  

ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត​អាយុ​៥៥​ឆ្នាំ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នៅថ្ងៃនេះ​

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត​អាយុ​៥៥​ឆ្នាំ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នៅ​ថ្ងៃទី​៣០​ខែមេសា​នេះ ។ នេះ​បើ​យោងតាម​សច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃទី​៣០​ខែមេសា​។​ ​ប្រភព​ដដែល​បញ្ជាក់ថា យោងតាម​របាយការណ៍​ពី​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ អាយុ ៥៥​ឆ្នាំ រស់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ចូល​សម្រាក​ពេទ្យ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ...

សម្ដេច​ក្រឡាហោម​ស ខេង ក្រើនរំឭក​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបងឲ្យ​ខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​

ដោយៈ​តារា​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន ក្រុមការងារ​គណបក្ស​ប្រជា ជនកម្ពុជា​ចុះជួយ​មូលដ្ឋាន​ខេត្ត បាត់ដំបង និង​ព្រៃវែង​បាន​ក្រើនរំឭក​ក្រុម ការងារ​អភិវឌ្ឍ​យុវជន​ខេត្តបាត់ដំបង​ឲ្យ​ខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ហើយ​ចៀស​ឱ្យបាន​ជាដាច់ខាត​នូវ​ការ ប្រព្រឹត្ត​សកម្ម​ភាពមិន​គប្បី​ទៅលើ​ប្រជាពលរដ្ឋ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ។​...

រដ្ឋបាលខេត្ត​កំពង់ស្ពឺ បិទ​ខ្ទប់​ភូមិ​មួយ នៅ​ស្រុក​សំរោង​ទង ក្រោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩

​ដោយ​:​ស​រិ​ទ្ធ​/​កំពង់ស្ពឺ​: អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ បានសម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន ភូមិ​ត្នោតជ្រុំ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែលជា​តំបន់​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕​

រដ្ឋបាលខេត្តកំពង់ស្ពឺ បិទខ្ទប់ភូមិមួយ នៅស្រុកសំរោងទង ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩

រដ្ឋបាលខេត្តកំពង់ស្ពឺ បិទខ្ទប់ភូមិមួយ នៅស្រុកសំរោងទង ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩

វៀតណាម​បញ្ជូន​អ្នកជំនាញការ​និង​ជំនួយ​វេជ្ជសាស្ត្រ​ទៅ​ឡាវ​នៅពេលកូ​វីដ​១៩​ផ្ទុះ​យ៉ាង​គំហ៊ុក​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​នឹង​បញ្ជូន​អ្នកជំនាញការ​មួយ​ក្រុម​ទៅ​ប្រទេស​ឡាវ​ដើម្បី​ជួយ​បង្កើត​ប្រព័ន្ធ​ធ្វើតេស្តិ៍​និង​មន្ទីរពេទ្យ​កណ្តាលវាល​សំរាប់​អ្នកជំងឺ​កូ​វីដ​១៩​។​ ​ក្នុងជំនួប​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​លោក ង្វៀន ថាញ់ ឡុង សម​ភាគី​ឡាវ បួន​ហ្វេ​ង ភូម​ម៉ាឡៃ​ស៊ីត​បាន​និយាយថា​ជំងឺឆ្លង​នេះ​បាន​ផ្ទុះឡើង​យ៉ាង​គំហ៊ុក​នៅ​ក្នុងប្រ​​ទេស​លោក​ចាប់​តាំងពី​ថ្ងៃ​២០​មេសា​មក ដោយ​ឥឡួវ​វា​ឆ្លង​រាលដាល​នៅ​១៥​ខេត្ត​ក្នុងចំណោម​១៨​ខេត្ត​របស់​ឡាវ​។​ ​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ឡាវ​បាន​កើនឡើង​ថេរ ដោយ​ខ្ពស់បំផុត​គឺ​១០០​នាក់​ក្នុង​មួយថ្ងៃ​។​ការស៊ើបអង្កេត​បង្ហាញ​ថា ជំងឺឆ្លង​នេះ​បង្កឡើង​ដោយ​អ្នក​ចូល​ឡាវ​មក​ពី​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​។​ ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ បណ្តា​មន្ទីរពេទ្យ​ពេញ​ដោយ​អ្នកជំងឺ ដែល​ទាមទារ​ការបង្កើត​មណ្ឌល​វេជ្ជសាស្ត្រ​កណ្តាលវាល​ដើម្បី​ទទួល​អ្នកជំងឺ​កូវី​ដ​១៩​ថ្មីៗ​។​ទោះជា​យ៉ាងណា...

បញ្ជូន​ក្រុម​ញៀន​ល្បែង​អាប៉ោង​ទាំង​៨​នាក់ ទៅ​តុលាការ​

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ មនុស្ស​មួយក្រុម​មាន​គ្នា​៨​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បង្ក្រាប​រឿង​ជួបជុំ​លេងល្បែង​ស៊ីសង​អាប៉ោង​ ​និង​បញ្ជូនទៅ​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​។​ ​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​បញ្ជាក់ថា ក្រោយពី​បង្ក្រាប​រួច ក្រុម​អ្នក​ប្រមូលផ្តុំ​លេងល្បែង​ស៊ីសង​អាប៉ោង​នេះ ត្រូវបាន​នាំយកមក​ធ្វើ​​តេស្តរ​កកូ​វីដ​-១៩ ហើយ​លទ្ធផល​អវិជ្ជមាន​ទាំង​៨​នាក់ ទើប​បញ្ជូនទៅ​តុលាកា​តែម្តង រួម​ទាំង​វត្ថុតាង​រថយន្ត​ពីរ​គ្រឿង គឺ...