Day: May 2, 2021

រដ្ឋបាល​រាជធានី​ចេញ​សេចក្ដីណែនាំ​ចំពោះ​ការផ្គត់ផ្គង់​ទំនិញ​ជា​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង តំបន់​លឿងទុំ​និង តំបន់​លឿង​

រដ្ឋបាល​រាជធានី​ចេញ​សេចក្ដីណែនាំ​ចំពោះ​ការផ្គត់ផ្គង់​ទំនិញ​ជា​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង តំបន់​លឿងទុំ​និង តំបន់​លឿង​

រដ្ឋបាល​រាជធានី​សម្រេច​កំណត់​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំបូល ពី «​តំបន់​លឿងទុំ​» មកជា «​តំបន់​លឿង​»

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ បានសម្រេច​កំណត់​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំបូល ពី «​តំបន់​លឿងទុំ​» មកជា «​តំបន់​លឿង​» វិញ​៕​

ការវាយប្រហារពីវីរុសកូរ៉ូណានៅរលកថ្មី មិនបានបង្ហាញសញ្ញាថមថយទេកាលពីថ្ងៃសៅរ៍ នៅពេលឥណ្ឌាកើនអ្នកឆ្លងដល់កំរិតខ្ពស់មិនដែលមាន(ជាង៤០០.០០០នាក់ក្នុងមួយថ្ងៃ) រីឯប្រេស៊ីលក៏រុញកំណើន ឆ្លងនិងស្លាប់ដល់កំរិតថ្មីបំផុតរបស់ខ្លួនផងដែរ។

រដ្ឋបាល​រាជធានី​សម្រេច​កំណត់​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំបូល ពី «​តំបន់​លឿងទុំ​» មកជា «​តំបន់​លឿង​» ​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ បានសម្រេច​កំណត់​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំបូល ពី «​តំបន់​លឿងទុំ​» មកជា «​តំបន់​លឿង​» វិញ​៕​

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០២ ខែ ឧសភា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ ហើយ​បើ​មានការ​ពឹងពាក់​នរណា​ម្នាក់ ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​។ ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួលដំណឹង​ល្អ​ដោយមាន​ការរីកចម្រើន​ជឿនលឿន​ទៅមុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​ការរស់នៅ​បើ​ជួប​បញ្ហា​អ្វី លោកអ្នក គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ពីព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ណាស់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​នាំ​ភាព​ទុក្ខសោក​មកវិញ​។​ថ្ងៃនេះ​ដែរ​បើ​មានការ​ប្រកបការងារ​អ្វី​លោកអ្នក​មិនត្រូវ​លោភលន់​ច្រើន​ឡើយ​ពីព្រោះ​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ជាង​សព្វមួយដង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ច្រើនជាង​។​ រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ថែមទៀត​៕ ​ឆ្នាំខាល​ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​ចូលមក​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ការលំបាក​ក្នុងការ​ចុះសម្រុង​និង​ពិសេស​ងាយ​បង្កើតជា​បញ្ហា​ដល់​គ្នា​ថែមទៀត​៕...

​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ នៅក្នុង​សប្តាហ៍​ចុងខែ​មេសា ប្រទេស​កម្ពុជា​យើង បន្ត​ប្រឈម​នឹង​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ នៅ​ភ្នំពេញ ក៏មាន​ការបែងចែក​ជា ៣​តំបន់ នៅក្នុង​វិធាន​ការបន្ត​បិទ​ខ្ទប់ រយៈពេល ៧​ថ្ងៃ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​២៩​មេសា...

ខ្ញុំ​ឈឺ​គ្រុនចាញ់​

ភ្នំពេញៈនៅ​ដើមខែ​កុម្ភៈ ឆ្នាំ​១៩៧៦ ខ្ញុំ​ឈឺ​គ្រុនចាញ់​ជា​លើក​ទី​ពីរ តែ​លើក​នេះ​ធ្ងន់ធ្ងរ​ជាង​កាល​ឈឺ​នៅ​មោងឫស្សី ពីព្រោះ​ខ្ញុំ​ទើបនឹង​បាន​ស្បើយ​ពី​ជំងឺគ្រុនចាញ់​មិនបាន​បី​ខែ​ផង ហើយ​យើង​ខ្វះ​ម្ហូប​ត្រី​សាច់​ថែមទៀត ម្យ៉ាងទៀត​យើង​មិនមាន​ថ្នាំសង្កូវ​គ្រប់គ្រាន់​។ ខ្ញុំ​អាយុ​ជាង​៨​ឆ្នាំ ស្គម​ស្លាំង ហើយ​គ្មាន​កម្លាំងកំហែង​សោះ​។ ខ្ញុំ​ដើរ​ចង់​ព​ន្ធ័​ជើង ហើយ​ពេល​ងើបឈរ​ម្តងៗ​ងងឹតមុខ​ឈឹង ទាល់តែ​តោង​ជញ្ជាំង​មួយស្របក់​ទើប​អាច​ដើរ​បាន​។ រូបថត​នេះ ថត​នា​ចុងឆ្នាំ​១៩៧៤...

អ្នកនាំពាក្យៈ​ស្ថានភាព​និង​បរិយាកាស​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ប្រព្រឹត្តទៅ​ក្នុងស្ថានភាព​ល្អ​

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២១​នេះ បើទោះបី​ពុំមាន​ធ្វើ​ពិធី​ជួបជុំ​ធំដុំ ដូច​តែង​ប្រារព្ធ​កន្លងទៅ​ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ កំពុង​គំរាមកំហែង​ក៏ដោយ តែ​ឆន្ទៈ​វិជ្ជាជីវៈ​នៅតែ​រឹងមាំ​។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន(រូបឯកសារ) ​ទាក់ទង​នឹង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​អ្នកកាសែត​ថា ទោះបី​កម្ពុជា​ស្ថិតនៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ប៉ុន្តែ​ស្ថានភាព​និង​បរិយាកាស​នៃ​ការ...