ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ អ្នកតវ៉ាប្រឆាំងរដ្ឋប្រហាររាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យបានដើរដង្ហែនៅមីយ៉ាន់ម៉ា ដោយអំពាវនាវអោយមាន”បដិវត្តន៍ប្រឆាំងរបបសឹក”ខណៈប្រទេសនេះស្ថិតក្រោមការគ្រប់គ្រងយោធាឈានដល់ខែទី៤។ ប្រជាជននៅបណ្តាទីក្រុង តំបន់ជនបទ តំបន់ភ្នំ និងសូម្បីតែក្នុងទឹកដីគ្រប់គ្រងដោយក្រុមឧទ្ទាមនៅតាមព្រំដែនបានចេញមកប្រឆាំងនឹងរបបសឹក ចាប់តាំងពីយោធាបណ្តេញមេដឹកនាំស៊ីវិល អ៊ុង សាន ស៊ូ ជី ក្នុងរដ្ឋប្រហារថ្ងៃ០១កុម្ភៈ។អាជ្ញាធរយោធាព្យាយាមគាបសង្កត់ការប្រឆាំងតាមរយៈការបង្ក្រាបយ៉ាងសាហាវលើការតវ៉ាប្រឆាំងមហាជន រួមមានការបាញ់សម្លាប់និងការចាប់ខ្លួន។កាលពីថ្ងៃអាទិត្យ...