ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៤ ខែ ឧសភា ឆ្នាំ ២០២១
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះបើចង់ដោះស្រាយជម្លោះវិវាទយូរមកហើយ ក៏ជាការប្រសើរដែរ។នាពេលនេះដែរដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ ឬធ្វើអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្តត្រឡប់មកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕ ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំគោនាពេលនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះលោកអ្នកអាចចាប់ផ្តើមធ្វើអ្វីមួយបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើទោះបីធ្វើអ្វីក៏អាចសម្រុកបានពេញទី ហើយពីព្រោះថាតែងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ហូរចូលខ្លះៗអាចចិញ្ចឹមគ្រួសារផងដែរ។...