ប្រែសម្រួលៈវាសនា/បាងកក៖ អ្នកជំងឺកូវីដ១៩ស្លាប់នៅថៃបានឡើងហួស៣០០នាក់កាលពីថ្ងៃអង្គារ នៅពេលមនុស្ស២៧នាក់ទៀតបានស្លាប់ និង១.៧៦៣នាក់បានឆ្លងថ្មី ដែលនាំអោយថៃមានអ្នកឆ្លងសរុប៧២.៧៨៨នាក់ និង៣០៣នាក់ស្លាប់ដោយកូវីដ១៩។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃ បាននិយាយថាក្នុងចំណោមអ្នកស្លាប់ថ្មី មាន២១នាក់ជាបុរសនិង៦នាក់ជាស្ត្រី ហើយ៨នាក់នៅក្រុងបាងកក។រីឯក្នុងចំណោមអ្នកឆ្លងទាំង១.៧៦៣នាក់នៅ២៤ម៉ោកន្លងទៅ មាន១.៧៥០នាក់ឆ្លងនៅក្នុងស្រុក ដោយក្រុងបាងកកឆ្លងច្រើនជាងគេគឺ ៥៦២នាក់ ។ អ្នកនាំពាក្យបាននិយាយថា«ស្ថានភាពកូវីដ១៩មានលំនឹងតែប្រជាជនកុំធ្វេសប្រហែស។បណ្តាខេត្តអាចគ្រប់គ្រងស្ថានការណ៍បាន...