Day: May 6, 2021

ខ្យល់បោកបក់រលំដើមឈើសង្កត់ឡាន ម៉ូតូជិះបុកពីក្រោយ បាក់ជើញម្នាក់

ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ: នៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានហេតុការណ៍ខ្យល់បោកបក់ខ្លាំង បណ្តាលឱ្យរលំដើមឈើសង្កត់ឡានដែលកំពុងបើកបរ ។ ខណៈនោះមានម៉ូតូបុកពីក្រោយ បណ្តាលឲ្យគ្រោះថ្នាក់បាកជើងម្នាក់ទៀត នៅផ្លូវជាតិ៥៦ ស្រុក/ភូមិ/ឃុំ /ស្រុកថ្មពួក៕ 

អ្នកនាំពាក្យក្រសួងការងារណែនាំរោងចក្រស្ថិតនៅតំបន់លឿងដែលអាចបើកដំណើរការឡើងវិញត្រូវប្រយ័ត្នប្រយែងខ្ពស់

អ្នកនាំពាក្យក្រសួងការងារណែនាំរោងចក្រស្ថិតនៅតំបន់លឿងដែលអាចបើកដំណើរការឡើងវិញត្រូវប្រយ័ត្នប្រយែងខ្ពស់

អ្នកនាំពាក្យក្រសួងការងារណែនាំរោងចក្រស្ថិតនៅតំបន់លឿងដែលអាចបើកដំណើរការឡើងវិញត្រូវប្រយ័ត្នប្រយែងខ្ពស់

ដោយ:ដេប៉ូ/ភ្នំពេញ: រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេងសួរ បានថ្លែងថាក្រោយ បញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាលហើយរោងចក្រនៅតំបន់លឿងមួយចំនួនអាចបើកដំណើរការឡើងវិញនោះ ចាំបាច់ត្រូវអនុវត្តនូវវិធានការដោយក្នុងនេះត្រូវ បែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ ម្តង។ ក្នុងសារមួយដែលលោក ហេងសួរបានផ្ញើរទៅកាន់...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែឧសភាឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​អំឡុង​ពេលនេះ​បើជា​អ្នក​នៅ​លីវ​អាចមាន​ក្រុមមនុស្ស​ចូលមក​ពាក់ព័ន្ធ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​បើ​អាច​ចៀសវាង​បាន​គប្បី​ចៀសវាង​ពីព្រោះថា​មិនល្អ​ដូច​អំឡុងពេល​២-៣​ខែ​កន្លងមក​ទេ​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​ផងដែរ​។​សម្រាប់​បុរស​ក្នុងអំឡុង​ពេលនេះ​ជួប​បញ្ហា​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​អំឡុង​ពេលនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ជះ​ផល​លំបាក​មកវិញ​ណាស់​។​អំឡុងពេល​នេះដែរ​លោក​អ្នក ដួង​រាសី​ខែ​ឡើង​ខ្ពស់ ហេតុនេះ​បើជា​ថ្ងៃ​ដួង​រាសី​ឡើង​ខ្ពស់ និង​ពេលវេលា​ល្អ​ទៀត​គឺមាន​ការរីកលូតលាស់​ច្រើន​មុខ​ពុំខាន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកបការងារ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់ និង ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕ ​ឆ្នាំខាល​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​គឺ​ម៉ោង ១១,០០​ដល់​១២,៥៩​វិនាទី​ថ្ងៃ​។​សម្រាប់​ថ្ងៃ​ដួង​រាសី​ឡើង​ខ្ពស់​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទិញ​ផ្ទះសម្បែង...

បើក​ក្រុង​វិញ ក៏គួរតែ​កុំ​ភ្លេចខ្លួន​ឱ្យសោះ!

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ចាប់តាំងពី​ព្រឹក​ថ្ងៃទី​៥​ឧសភា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការអនុវត្ត​វិធានការ ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត និង​ពី​តាម​បណ្តា​ខេត្ត ចូលមក​ភ្នំពេញ បែរ​ជាមាន​អ្នកដំណើរ​ជាច្រើន​ខុសធម្មតា បាន​ព្យាយាម​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ច្រើនជាង​សព្វមួយដង​។ ​កំណើន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ចេញពី​ភ្នំពេញ...

ពុត , ពុតធ្លេ , ពុតលំញង , សម្អប់ពុត , អំពុត​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​ពុត​ ​នាមសព្ទ​ ​ដំណើរ​បាំង​ទោស​ខ្លួន​; ដំណើ​របិញរបុញ​, កិច្ចកល​មាយា​, ការ​ក្លែង​បង្វែង​ដំណើរ​ឲ្យ​ឃ្លាត​ចាក​សេចក្ដី​ពិត ដូច​យ៉ាង​មិន​ឈឺ​ក្លែង​ធ្វើ​ឈឺ​ជាដើម​ ​មានពុត​, ដេញពុត ។​...