វេទិកាកុមារនិងយុវជនស្តីពីផលប៉ះពាល់ពីការធ្វើទេស្តរប្រវេសន៍
ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បានរៀបចំវេទិកាកុមារនិងយុវជនស្តីពីផលប៉ះពាល់ពីការធ្វើទេស្តរប្រវេសន៍ របស់កុមារនិងយុវជនដែលរងផល ប៉ះពាល់ពីការធ្វើទេស្តរប្រវេសន៍រវាងប្រទេសកម្ពុជា និងប្រទេសថៃនៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១តាម ប្រព័ន្ធវីឌីអូ។ គោលបំណងនៃវេទិកានេះគឺដើម្បីកៀងគរកុមារ និង យុវជនឱ្យជួបជុំ(តាមអ៊ីនធឺណិត) ដើម្បីពិភាក្សាគ្នាអំពីបញ្ហាចំណាកស្រុកដែលស្ថិតនៅក្រោមស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយក៏មានចេញសេចក្តីថ្លែងការណ៍រួមដើម្បីស្វែងរកមតិគាំទ្រពីអ្នកពាក់ព័ន្ធនានាទាក់ទងនឹងសេវាកម្មកិច្ចគាំពារសង្គម។ល។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិកម្ពុជានៅថ្ងៃនេះ។ សកម្មភាពរបស់អង្គការភ្លេនអន្តរជាតិកម្ពុជា...