Day: May 8, 2021

សារពិសេសសម្តេចតេជោ សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកប្រាក់ថ្លៃជូលពីកម្មករ-កម្មការិនី នៅក្នុងតំបន់បិទខ្ទប់!

បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍ ៖ City ស្វាគមន៍ Chelsea, Liverpool ត្រូវ​ឈ្នះ​ដាច់ខាត ខណៈ Barcelona ត្រូវ​បំបាក់ Atl. Madrid ដើម្បី​ពាន La Liga

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ នៅ​ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ក្នុង​លី​ក​អឺរ៉ុប​ធំៗ​ទាំង​៥ ដែល​លី​ក​នីមួយៗ​ជិត​ឈានដល់​បិទ​រដូវ​កាល​ហើយ​។ យើង​នឹង​លើកយក​៣​គូ​មក​វិភាគ​ជូន​ដូចខាងក្រោម ៖ – Man City vs Chelsea ​មាន​រឿង​ជាច្រើន​ត្រូវ​យក​មក​និយាយ​ចេញពី​ការប្រកួត​មួយ​នេះ សូម្បី​មុនពេល​បាល់​ចាប់ផ្តើម​កែ​ទៅ​ទៀត​។...

អង្គការសុខភាពពិភពលោក(WHO)កាលពីថ្ងៃសុក្របានអនុម័តអោយប្រើវ៉ាក់សាំងកូវីដ១៩របស់ចិនលើកដំបូងក្នុងបំណងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងសកល។នៅក្រុងហ្សឺណែវ WHOបានអនុម័តប្រើ សំរាប់គ្រាអាសន្ននូវវ៉ាក់សាំង ស៊ីណូហ្វាម(Sinopharm)ដែលជាវ៉ាក់សាំងប្រឆាំងកូវីដ១៩មិនមែនរបស់លោកខាងលិចលើកដំបូងដែលត្រូវអង្គការពិភពលោកនេះទទួលស្គាល់។

ការ​ថ្កោលទោស​របស់​អ្នកជំនាញ អ​.​ស​.​ប ឱ្យដោះលែងអ្នកទោសបីនាក់នោះ គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ទេ!

ដោយៈមុនីរ័ត្ន/​ភ្នំពេញ​:​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ការទាមទារ​និង​ការ​ថ្កោលទោស​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​អំពី​ការកាត់ទោស​សកម្មជន​៣​នាក់ គឺ​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់ ឬ​មាន​សម្ពាធ​ទៅលើ​តុលាការ​នោះទេ​។ នេះបើតាមអ្វីដែលលោកបានប្រាប់ដល់ AMS កាលពីយប់ថ្ងៃទី៧ខែឧសភា។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌(រូបឯកសារ) ​ការឆ្លើយតប​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​អ​.​ស​.​ប នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២១ បានធ្វើការ​ថ្កោលទោស​ចំពោះ​ការសម្រេច​ផ្តន្ទាទោស​សកម្មជន​បី​នាក់​ដាក់ពន្ធនាគារ​រយៈ​ពេល​រហូតដល់ ២០...

ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ កំពុង​ពង្រឹង​ប្រកប​ជំនឿ​ជាក់​

ដោយ​:​ម៉េង​ឆៃ / ភ្នំពេញ​: អស់​រយៈពេល ៧៧​ថ្ងៃ​មកហើយ គិត​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៧ ខែឧសភា ដែល​កម្ពុជា​យើង រងគ្រោះ​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែលជា​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ មកដល់​សប្តាហ៍​នេះ​រាជរដ្ឋាភិបាល​អាច​គ្រប់​គ្រង​ជំងឺ​កូ​វីដ​១៩​បណ្តើរៗ​បាន​ហើយ​បើទោះបីជា​មិនទាន់​អាច​កាត់​ផ្តាច់ការ ឆ្លង​ទាំងស្រុង​នៅឡើយ​ក៏ដោយ​។​ ​គិត​ត្រឹម​ថ្ងៃទី​៧​ឧសភា...

ការលើកឡើង​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​មួយចំនួន​តូច​នៅក្រៅ​ប្រទេស គឺជា​រឿង​ដដែលៗ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ថ្មីៗ​នេះ​មាន​អង្គការ​មួយចំនួន​តូច​នៅក្រៅ​ប្រទេស​បាន​បន្ត​លើក​យកមក​និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នកស្រាវជ្រាវ​តាមដាន​ព្រឹត្តិការណ៍ សង្គម នៅបាន​ហៅ​ការលើកឡើង​នេះ​ថា គឺជា​រឿង​ដដែលៗ​។​ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល(រូបឯកសារ) ​​​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​​បាន​ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃទី​៧...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ៨ ខែ ឧសភា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ផ្ទាល់ខ្លួន​ឃើញថា​មានការ​បោះ​ជំ​ហ៊ាន​ទៅមុខ ហើយ​ចង់​ទំនាក់ទំនង​អ្វី​តែង​ឆ្លើយតប​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​តែង​ត្រូវបាន​បណ្តា​មិត្តភក្តិ​កើតការ​គោរព​ខ្លបខ្លាច​វិញ​ខ្លះ ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​សមប្រកប​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ការរក​ផល​កម្រៃ​បើ​ឃើញថា​អ្នកដទៃ​គេ​រកបាន​កុំ​ប្រឹងរក​តាម​ពេក​ព្រោះថា​មិនអាច​ហុច​ផល​កម្រៃ​ដូច​ជាទី​ពេញចិត្ត​នោះដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ប្រែប្រួល​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ពុំ​ធ្វើ​អ្វីដែល​មិន​ធ្វេសប្រហែស ឬ​ប្រឆាំង​នរណាម្នាក់​ទាំង​បំពាន​នោះ​ផល​លំបាក​ក៏​មិនកើត​ឡើង​នាំ​រែកពន់​ដែរ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ ហេតុនេះ​គប្បី​មានការ ប្រយ័ត្នប្រយែង បន្តិច​ទើប​មិនមាន​បញ្ហា​អ្វី​ចោទឡើង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ ពិសេស​ការបណ្តាក់ទុន​រកស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មានរឿង​អ្វី​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ហើយ​ត្រូវ​មក​សោក​កា​ខ្លួនឯង​៕ ​ឆ្នាំខាល​...