ម៉ាឡេស៊ីប្រកាសបិទប្រទេសសាជាថ្មី
ប្រែសម្រួល : កញ្ញាដាលីស ៖ គ្រប់ផ្នែកទាំងអស់នៃប្រទេសម៉ាឡេស៊ីនឹងត្រូវបិទជិតមួយខែដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងនិងស្លាប់ដោយកូវីដ១៩ហើយប្រជាជនត្រូវបានបញ្ជាមិនឱ្យទៅសួរសុខទុក្ខបងប្អូនសាច់ញាតិដើម្បីអបអរពិធីបុណ្យអ៊ីដនោះទេ។ នាយករដ្ឋមន្ត្រី មូហ៊ីដឌីន យ៉ាស់ស៊ីន បានប្រកាសកាលពីថ្ងៃចន្ទទី១០ឧសភាថា អាជីវកម្មនានានឹងនៅតែអនុញ្ញាតឱ្យបន្តដំណើរការក្នុងសមត្ថភាពដែលបន្ថយតិចជាងមុន។ ការបិទប្រទេស ដែលនឹងចាប់ផ្តើមពីថ្ងៃពុធទី១២ឧសភារហូតដល់ថ្ងៃទី ៧ ខែមិថុនា បានបង្កការភ្ញាក់ផ្អើលទូទាំងប្រទេសព្រោះការរឹតត្បិតលើបំលាស់ទីត្រូវបានអនុវត្តរួចទៅហើយនៅក្នុងតំបន់ជាច្រើននៃប្រទេសរួមមានទីក្រុងគូឡាឡាំពួនិងរដ្ឋមានជាងគេបំផុត...
WHOថាវីរុសបំលែងខ្លួននៅឥណ្ឌាជា “វីរុសបំលែងខ្លួនគួរឱ្យបារម្ភ” ខណៈអឺរ៉ុបបន្ធូរបន្ថយការរឹតបន្តឹង
ប្រែសម្រួល : កញ្ញាដាលីស ៖ សាលារៀននិងហាងនានាបានបើកដំណើរការឡើងវិញនៅផ្នែកខ្លះនៃទ្វីបអឺរ៉ុបកាលពីថ្ងៃចន្ទទី១០ឧសភា ដោយបន្ធូរបន្ថយការបិទខ្ទប់ទប់ស្កាត់កូវីដ១៩រាប់ខែ ប៉ុន្តែការផ្ទុះដ៏សាហាវកំពុងរាលដាលពាសពេញអនុទ្វីបអឺរ៉ុប ហើយអ្នកជំនាញផ្នែកសុខភាពបានប្រកាសថា វីរុសបំលែងខ្លួននៅក្នុងប្រទេសឥណ្ឌាគឺជា “វីរុសបំលែងខ្លួនគួរឱ្យព្រួយបារម្ភ”។ អង្គការសុខភាពពិភពលោក (WHO)នៅទីក្រុងហ្សឺណែវបាននិយាយថា ការរីករាលដាលវីរុសបំលែងខ្លួនប្រភេទ B.1.517នៅក្នុងប្រទេសឥណ្ឌាហាក់ដូចជាឆ្លងកាន់តែខ្លាំងនិងអាចមានភាពធន់នឹងខែលការពាររបស់វ៉ាក់សាំង។ លោកស្រី...
សាកសពរាប់សិបដែលគេសង្ស័យជាជនរងគ្រោះដោយកូវីដ១៩ អណ្តែតក្នុងទន្លេឥណ្ឌា
ប្រែសម្រួលៈវាសនា/ញូវ ដែល្លី៖ សាកសពរាប់សិបដែលគេជឿថាជាជនរងគ្រោះដោយកូវីដ១៩ បានអណ្តែតមកទើតាមមាត់ទន្លេគង្គានៅឥណ្ឌាខាងជើង។ ជំងឺឆ្លងកូវីដ១៩បានរីករាលដាលលឿនចូលតំបន់ជនបទដ៏ធំល្វឹងល្វើយរបស់ឥណ្ឌាដោយបញ្ជូនអ្នកជំងឺចូលបណ្តាមន្ទីរពេទ្យមូលដ្ឋានយ៉ាងជោរជន់ខណៈឈាបនដ្ឋាននិងទីបញ្ចុះសពក៏រវល់ស្ទើរពេញ២៤ម៉ោងផងដែរ។ មន្ត្រីមូលដ្ឋានលោក អាសូក គុមារ បាននិយាយថា សាកសពប្រមាណ៤០បានអណ្តែតមកទើតាមមាត់ទន្លេក្នុងស្រុកប៊ូសា ជិតព្រំដែនរវាងរដ្ឋប៊ីហា និង អ៊ុតតា ប្រាដែសដែលជារដ្ឋក្រីក្របំផុត២របស់ឥណ្ឌា។«យើងបានប្រាប់ទៅមន្ត្រីពាក់ព័ន្ធអោយស្រង់សាកសពទាំងអស់ដើម្បីយកទៅកប់ឬដុត»។ សារព័ត៌មានខ្លះបាននិយាយថា...
ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំ ២០២១
ឆ្នាំជូត រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតែងកើតនូវបញ្ហាតប់ប្រម៉ល់ និងការសម្រេចចិត្តអ្វីមួយគឺងាយជួបប្រទះនូវបញ្ហាស្មុគស្មាញ និង លំបាកច្រើនចំពោះមុខ។សម្រាប់ពេលវេលាមិនល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង ១១,០០-២,៥៩វិនាទីរសៀល។ការប្រកបការងារនៅថ្ងៃនេះតែងជួបប្រទះនូវបញ្ហារាំងស្ទះនិងមានបញ្ហាច្រើនបន្តិចដែលពិបាកឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួនដែលរកនឹកស្មានមិនដល់។ រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕ ឆ្នាំឆ្លូវ រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់ លោកអ្នក នៅតែស្រុតចុះដដែលទេ ហេតុនេះធ្វើអ្វីៗគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។នៅថ្ងៃនេះអារម្មណ៍លោកអ្នកមានការប្រែប្រួលប្តូរផ្លាស់ ហើយកិច្ចការងារមានការរាំងស្ទះ និងអាចប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្តនិងបញ្ហាប្រទាំងប្រទើសច្រើន។ រីឯសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ...
រសឹបរសៀប , រសឹបរសៀវ , ប្រសូតិគ្រឹះ , សរីស្រឹប , រសាវ
ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត រសឹបរសៀប កិរិយាវិសេសន៍ ដែលឮដំណឹងបន្តិចបន្តួចរហាក់រហៀងមិនទាន់ច្បាស់ប្រាកដ ឮគេនិយាយរសឹបរសៀបថាការនោះមុខជានឹងបានសម្រេច ។ រសឹបរសៀវ កិរិយាវិសេសន៍ ដែលឮដំណឹងដោយសារគេខ្សឹបខ្សៀវគ្នាឬគេខ្សឹបខ្សៀវប្រាប់ ឮរសឹបរសៀវថាក្នុងខែក្រោយស្រូវនឹងចុះថ្លៃ ។...
របងហ៊ុមព័ទ្ធដីចំណីព្រែក និង ព្រែកក្បែរស្ពានក្បាលរមាសមិនទាន់រុះរើនៅឡើយ
ដោយ បូកគោ/កំពតៈ ឱសាវាទនៃការតម្រូវឱ្យម្ចាស់រុះរើរបងនិងកាយអាចម៍ដីចេញដោយខ្លួនឯងនៅចំណុចក្បែរស្ពាន ក្បាលរមាសស្ថិតក្នុងឃុំជុំក្រៀល ស្រុកទឹកឈូបានមកដល់ហើយ តែម្ចាស់សំណង់មិនទាន់អនុវត្តនៅឡើយ។ ប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក អ៊ឹមច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានបញ្ជាក់ថាលោកបានទទួលលិខិតឧទ្ទេសនាមឱ្យដឹកនាំកម្លាំងចុះរុះរើរបង និងកាយអាចម៍ដីដែលលោក អេង...
ករណីរកឃើញឆ្លងថ្មីតាមខេត្ត គួរតែប្រជាពលរដ្ឋបន្តនៅមួយកន្លែងសិន!
ដោយ: ម៉េងឆៃ / ភ្នំពេញ: ចាប់តាំងពីបើកការធ្វើដំណើរឆ្លងខេត្ត កាលពីថ្ងៃទី២៦ ខែមេសា ហើយបន្តដល់ការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា គឺមានប្រជាពលរដ្ឋមួយចំនួន បានធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពិសេសចេញពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា។ ក្នុងការចល័តធ្វើដំណើរនេះ...