Day: May 12, 2021

តារាបាល់ទាត់ក្លឹបLiverpoolលោកMohamed Salahបានអំពាវនាវអោយនាយករដ្ឋមន្រ្តីអង់គ្លេស និងមេដឹកនាំពិភពលោកដទៃទៀតបញ្ចប់”ការសម្លាប់ជនស្លូតត្រង់”ចំពេលមានការប្រយុទ្ធគ្នា ជាបន្តរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ពេលវេលា​ល្អ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៧,០០-៨,៥៩​វិនាទី​ពេលព្រឹក​ព្រោះ​ថាបើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ជឿនលឿន​គ្រាន់​ពេញចិត្ត​ផង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ទាក់ទង​ប្រាក់កាស និង​ផ្តល់​ផល​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​ណាស់​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​យីអ៊ុន​លោកអ្នក​ពុំ​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ជួប​បញ្ហា​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់ខ្លួន​បានឡើយ ព្រោះ​អាច​ជះឥទ្ធិពល​ណាមួយ​មកវិញ​ដែល​រក​នឹកស្មាន​មិន​ដល់​។​លោកអ្នក​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​ទើប​ប្រសើរ​ហោង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនគួរ​ទុកចិត្ត​អតិថិជន​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​តោះតើយ​និង​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕ ​ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់...

បន្ទាយ , រមាស់ , សឹក , ស្រមើល , អយ្យ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​បន្ទាយ​ ​នាមសព្ទ​ ​ដី​លើក​ខ្ពស់ ឬ​កំពែង​មាំមួន​ព័ទ្ធជុំវិញ ជា​របាំង​រារាំង​ការពារ​សឹកសត្រូវ ដែលជា​ទ័ព​ជា​ខ្មាំង ។​ ​រមាស់​ ​នាមសព្ទ​ ​រោគ​ស្បែក​ដែលមាន​មេក្រមី​បណ្ដាល​ឲ្យ​មានការ​រសឹបៗ​ឆៀបៗ​នាំ​ឲ្យ​ចង់​អេះ​ឲ្យ​ចង់​ចុច​...