លោក ស្តើង សុខុម ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីមូលដ្ឋានស្រុកកំចាយមារដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩
ដោយៈតារារិទ្ធ/ភ្នំពេញ៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារខេត្តព្រៃវែងបាន ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ មន្រ្តីមូលដ្ឋានស្រុកកំចាយមារដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការអនុវត្តវិធានការដាក់ចេញដោយ រាជរដ្ឋាភិបាល និង ដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ បានយ៉ាងល្អប្រសើរ...