Day: May 16, 2021

ជនជាតិចិនបើករថយន្តបុករៈះម៉ូតូ៣គ្រឿង : ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ នៅខណ្ឌដង្កោ

ដោយ:សម្បត្តិ/ភ្នំពេញ:ជនជាតិចិនម្នាក់បានបើករថយន្តបុករះម៉ូតូបីគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹកន្លែងកើតហេតុ និងប្រុសស្រីបីនាក់ទៀតរងរបួសធ្ងន់ស្រាល នវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ អែម​វីន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ធ្វើដំណើរមកធ្វើការនៅរោកចក្រចំការព្រីង...

អាជ្ញាធរខេត្តកំពតរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ជាពលករទើបមកពីប្រទេសថៃចំនួន ៣នាក់ ក្រោយធ្វើចត្តាឡីស័ក៥ថ្ងៃ

ដោយ បូកគោ/កំពត: នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ដែលជាករណីនាំចូលពីប្រទេសថៃ។ សេចក្តីប្រកាសមានខ្លឹមសារថាតាមរយៈការយកសំណាកទៅវិភាគនៅភ្នំពេញ ក្រុមគ្រូពេទ្យជំនាញបានរកឃើញពលករមកពីប្រទេសថៃចំនួន៣នាក់មានវិជ្ជមានកូវីដ១៩ ខណៈពេលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ។ អ្នកទាំង៣ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ អ្នកវិជ្ជមានទាំងនោះ គឺ...

អភិបាលខេត្តប៉ៃលិនរម្លឹកដល់មន្ត្រីឲ្យពង្រឹងការងារចុះជួយពលរដ្ឋឲ្យបានលឿនតាមចលនារបស់កាកបាទក្រហម

ដោយ: ភ្នំខៀវ/ប៉ៃលិន អាជ្ញាធរខេត្តប៉ៃលិនបានរម្លឹកដល់បណ្តាមន្ត្រីទទួលបន្ទុកបន្តចុះពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់សកម្មភាពឲ្យបានលឿនតាមគោលការណ៍ទាំង ៧ នៃចលនារបស់កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសផ្តល់អំណោយមនុស្សធ៌មនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១នេះលោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានលើកឡើងថា÷ កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន...

អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមដែលមាន៥៧ប្រទេស បានបើកកិច្ចប្រជុំគ្រាអាសន្នមួយកាលពីថ្ងៃអាទិត្យ ស្តីពីការប្រយុទ្ធគ្នាខ្លាំងរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់នៅហ្កាហ្សាស្រ្ទីប។ការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សានាថ្ងៃអាទិត្យនេះបានសម្លាប់មនុស្សយ៉ាងតិច២៦នាក់។

អាជ្ញាធរ​កោះ​តៃវ៉ាន់​ដាក់ចេញ​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩​នាំ​អោយ​ប្រជាជន​ផ្អើល​នាំគ្នា​ទិញ​អីវ៉ាន់​អស់ៗ​ពី​ធ្នើ​

​ប្រែ​សម្រួលៈ​វាសនា​/​តៃ​ប៉ិះ ៖ អាជ្ញាធរ​តៃវ៉ាន់​បាន​អំពាវនាវ​អោយ​ប្រជាជន​កុំ​ភ័យ​ស្លន់ស្លោ​នាំគ្នា​ទៅ​ទិញ​អីវ៉ាន់ ដូចជា​មី​និង​ក្រដាសអនាម័យ​ទុក នៅពេល​បំរាម​ការជួបជុំ​និង​ចលនា​មនុស្ស​ត្រូវ​ចាប់​​ផ្តើម​អនុវត្ត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវី​ដ​១៩​ក្នុងពេល​កោះ​នេះ​ជួប​កំណើន​នៃ​ការឆ្លង​វីរុស​។​ ​តៃវ៉ាន់​បាន​បង្កើន​កំរិត​ព្រមាន​អំពី​កូវី​ដ​១៩​នៅក្នុង​ទីក្រុង​តៃប៉ិះ និង​តំបន់​ជុំវិញ​ទីក្រុង​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ដាក់​ការ​រឹតត្បិត​២​សប្តាហ៍ រួម​មាន​ការបិទ​ទីកន្លែង​សាធារណៈ​ជា​ច្រើន​និង​កំហិត​ការជួបជុំ​។​ ​កោះ​នេះ​បាន​រាយការណ៍​អ្នក​ឆ្លង​ក្នុងស្រុក​ថ្មី​ចំនួន​២០៦​នាក់​កាលពី​ថ្ងៃអាទិត្យ​។​ ​ទោះ​ជា​ចំនួន​ឆ្លង​សរុប​នៅ​កោះ​នេះ​នៅ​ទាប គឺ​តែ​១.៦៨២​នាក់​ក៏​ការឆ្លង​ក្នុង​សហគមន៍​នៅ​មួយ​រយៈពេល​ចុងក្រោយ​បង្ក​ការប្រកាសអាសន្ន​។​ ​បន្ទាប់ពី​បាន​ឃើញ​ប្រជាជន​ប្រញាញ​គ្នា​ទិញ​ទំនិញ​មូលដ្ឋានទុក ភាគច្រើន​គឺ​មី​និង​ក្រដាស​អនាម័យ...

រកឃើញ​សាកសព​កប់​ក្នុង​រណ្តៅ​រាក់ៗ​រាប់រយ​នៅ​មាត់ទន្លេ​ឥណ្ឌា

​ប្រែ​សម្រួលៈ​វាសនា​៖ ប៉ូលិស​បាន​ចុះ​ទៅ​ជួប​ពួក​អ្នកភូមិ​នៅ​ឥណ្ឌា​ខាងជើង​ដើម្បី​ស៊ើបអង្កេត​ករណី​សាកសព​មនុស្ស​រាប់រយ​ត្រូវបាន​គេ​កប់​ក្នុង​រណ្តៅ​រាក់ៗ ឬក៏​ត្រូវ​ទឹកទន្លេ​បក់​ឡើងទើ​តាម​ច្រាំង​នៅ​​ទន្លេ​គង្គា ជាហេតុ​នាំអោ​យាមាន​ពាក្យ​ចចាមអារ៉ាម​នៅលើ​បណ្តាញ​សង្គម​ថា ពួកគេ​សុទ្ធតែ​ជា​ជនរងគ្រោះ​ពី​ជំងឺ​កូវី​ដ​១៩​។​ ​តាម​រថយន្ត​ហ្ស៊ី​ប​និង​ក្នុង​ទូក ប៉ូលីស​បាន​ប្រើ​ឧបករណ៍​បំពង​សម្លេង​ស្រែក​ប្រាប់​កុំ​អោយ​អ្នកភូមិ​បោះ​សាកសព​ចោល​ក្នុង​ទន្លេ ។​ ​កាលពី​ថ្ងៃ​សុក្រ ទឹកភ្លៀង​បាន​បណ្តាល​ហូរ​ច្រេះ​ដី​បញ្ចេញ​ក្រណាត់​គ្រប​ផ្នូរ​សព​រាប់រយ​មក​នៅ​កណ្តាលវាល​នៅ​ផ្នូរ​រាក់ៗ​នៅ​តាម​មាត់​ទន្លេ​ក្នុង​ក្រុង ប្រា​យ៉ាក​រ៉ា​ច នៅក្នុង​រដ្ឋ​អ៊ុ​ត្តា​ប្រា​ដែ​ស​។​ ​អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋ​កាលពី​ថ្ងៃ​អាទិត្យ​បាន​បដិសេធ​របាយការណ៍​សារព័ត៌មាន​ដែល​ថា សាកសព​ជនរងគ្រោះ​កូវី​ដ​១៩​ដល់​ទៅ​ជាង​១.០០០​ត្រូវបាន​រក​ឃើញ​ពី​ទន្លេ​នៅ​២​សប្តាហ៍​មក​នេះ​។​លោក​ថា «​ខ្ញុំ​​ហ៊ាន​ភ្នាល់​សាកសព​ទាំងនេះ​អត់​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​ទេ​»​។​...

រដ្ឋបាល​រាជធានី​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤៤​នាក់ ដែល​ទើប​រកឃើញ​ថ្មី​

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ បានបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១៤៤​នាក់ ថ្មី​បន្ថែមទៀត ដែល​បាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩​។​ ​ការបង្ហាញ​អត្តសញ្ញាណ​នេះ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ទៅធ្វើ​តេស្ត​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ជាពិសេស​ត្រូវអនុវត្ត​ន៍​វិធានការ​សុខាភិបាល​ផ្សេងៗ...

រដ្ឋបាល​រាជធានី​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤៤​នាក់ ដែល​ទើប​រកឃើញ​ថ្មី​

រដ្ឋបាល​រាជធានី​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤៤​នាក់ ដែល​ទើប​រកឃើញ​ថ្មី​

អាជ្ញាធរ​ខេត្តតាកែវ បញ្ចប់​ការបិទ​ខ្ទប់ ភូមិ​ត្រាំខ្នារ និង​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សូរ​ភី ស្រុក​បាទី​

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: រដ្ឋបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តី​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់ ភូមិ​ត្រាំខ្នារ និង​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សូរ​ភី ស្រុក​បាទី ចាប់ពី​ថ្ងៃនេះ​តទៅ​។​ ​សូមជម្រាបថា អាជ្ញាធរ​បាន​បិទ​ខ្ទប់ ភូមិ​ត្រាំខ្នារ និង​ភូមិ​ត្រពាំង​ឬ​ស្សី...

អាជ្ញាធរ​ខេត្តតាកែវ បញ្ចប់​ការបិទ​ខ្ទប់ ភូមិ​ត្រាំខ្នារ និង​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សូរ​ភី ស្រុក​បាទី​

អាជ្ញាធរ​ខេត្តតាកែវ បញ្ចប់​ការបិទ​ខ្ទប់ ភូមិ​ត្រាំខ្នារ និង​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សូរ​ភី ស្រុក​បាទី​