Day: May 19, 2021

ចំនួនមនុស្សស្លាប់ដោយព្យុះសង្ឃរានៅឥណ្ឌាបានកើនដល់៣៣នាក់និងជាង៩០នាក់ទៀតបាត់ខ្លួន នៅពេលមនុស្សរាប់ម៉ឺននាក់គ្មានចរន្តអគ្គិសនីប្រើបន្ទាប់ព្យុះវាយប្រហារតំបន់ឆ្នេរក្នុងរដ្ឋហ្គូចារ៉ាត កាលពីល្ងាចថ្ងៃចន្ទ។

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិនិយាយថា បារាំងកំពុងស្វះស្វែងរកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយសំរាប់បទឈប់ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅហ្កាហ្សា។

រ៉ុក្កែតមួយគ្រាប់បាញ់ចេញពីហ្កាហ្សាបានសម្លាប់កម្មករថៃ២នាក់នៅអ៊ីស្រាអែលខាងត្បូងកាលពីថ្ងៃអង្គារនៅប៉ុន្មានម៉ោងក្រោយអ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសធ្វើអោយដួលរលំអាគារកំពស់៦ជាន់មួយនៅទឹកដីប៉ា ឡេស្ទីនដែលផ្ទុកហាងលក់សៀវភៅនិងមជ្ឈមណ្ឌលសិក្សាអប់រំ។

កាន់តែ​បញ្ជាក់​ពី​ភាព​អស់ជំនឿ​លើ​ខ្មោច​អតីត​បក្ស​សង្គ្រោះ​ជាតិ​

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ទីបំផុត​អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម​បានដាក់​លិខិតស្នើ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​។ លិខិត​ដាច់ដោយឡែក​របស់លោក ប៉ុល ហំ​ម និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ម្នាក់ទៀត...

ផ្លូវជាតិ​លេខ​១០ បាត់ដំបង – ពោធិ៍សាត់​-​កោះកុង សាងសង់​បាន​​ជិត​៥០​ភាគរយ​ហើយ

ដោយៈ​សុផល​/​ភ្នំពេញ​:​លោក បុ​ង ប៊ុន​ហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង​ជា​នាយក​គម្រោង ផ្លូវជាតិ​លេខ​១០ បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​និង​តាមដាន​វឌ្ឍនភាព​ការងារ សាងសង់ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​និង​ភាគី ពាក់ព័ន្ធ​ផង​។​ខណៈ​នេះ​ផ្លូវជាតិ​លេខ​១០​បាត់ដំបង​-​ពោធិ៍សាត់​-​កោះកុង​សាងសង់​បាន​បាន​ជិត​៥០​ភាគរយ​ហើយ​គិត​ត្រឹម​ពាក់កណ្តាល ខែឧសភា​នេះ​។​ ​ជា​លទ្ធផល​ការសាងសង់​ផ្លូវ​នេះ​សម្រេចបាន​៤៨,៧៧​ភាគរយ​ហើយ​គិត​ត្រឹម​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​សាងសង់​កំពុង​បន្តការងារ​សាងសង់​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ទោះបី​កម្ពុជា​កំពុង​ជួប...

កន្ទក់អង្កាន់ , កន្ទន់បាក់ក , កន្ទះរា , កន្ទ្រាំ , ទក្ខិណានុប្បទាន​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​កន្ទក់អង្កាន់​ ​គុណសព្ទ​ ​សេចក្តី​ឃ្នើសចិត្ត​, ទាស់ចិត្ត​, កន្ទួល​ចិត្ត ។​ ​នាមសព្ទ​ ​សេចក្តី​ឃ្នើសចិត្ត​, ទាស់ចិត្ត​, កន្ទួល​ចិត្ត...

លោក ញឹក ប៊ុនឆៃ អះអាងពីការបង្រួបបង្រួមហើយនឹងមានការចងសម្ព័ន្ធភាពធំមួយជាមួយគណបក្ស នយោបាយផ្សេងៗទៀត

ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិនិង គណបក្សហ៊្វុនស៊ិនប៉ិចនឹងធ្វើការបង្រួបបង្រួមគ្នានៅពេលឆាប់ៗខាងមុខនេះ។បន្ទាប់ពីមានការរួបរួមជាថ្មីរួចក៏នឹងមានការចងជាសម្ព័ន្ធភាពដ៏ធំមួយជាមួយគណបក្សនយោបាយមួយចំនួនដែលទើបបង្កើតថ្មីដោយមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដើម្បីចូលរួម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២និងការចូលរួមបោះឆ្នោត តំណាងរាស្ត្រឆ្នាំ២០២៣។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។ លោកញឹក ប៊ុនឆៃ...