ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ៖អាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃពុធបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីដល់ទៅ៦.០៧៥នាក់ ដែលជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតសំរាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ចំនួនឆ្លងនេះ បានបំបែកចំនួនឆ្លងខ្ពស់បំផុតកាលពីមុន គឺកាលពីថ្ងៃ៣០មករាដែលប្រទេសបានប្រកាសអ្នកឆ្លង៥.៧២៨នាក់។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខាភិបាលប្រទេសនេះ បាននិយាយថា រដ្ឋាភិបាលអាចពិចារណាបិទខ្ទប់រដ្ឋសេឡានហ្គ័រទាំងស្រុង បើសិនជាការទប់ស្កាត់វីរុសកូរ៉ូណាបច្ចុប្បន្នមិនទទួលបានជោគជ័យ។ ចំនួនឆ្លងកាលពីថ្ងៃពុធ ធ្វើអោយម៉ាឡេស៊ីមានអ្នកកើតកូវីដ១៩តាំងពីមុនមកកើនដល់៤៨០.០០០នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតទី៣សំរាប់ប្រទេសក្នុងតំបន់ បន្ទាប់ពីឥណ្ឌូនេស៊ីនិងហ្វីលីពីន៕...