ប្រជាពលរដ្ឋជាច្រើនគ្រួសាររងផលប៉ះពាល់ជីវភាពដោយជំងឺកូវីដ១៩ទទួលអំណោយពីប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១
ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ លោក ស ថេត បានចាត់ក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ នាំយកអំណោយជាស្បៀងអាហារឧបត្ថម្ភប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិទាំង១១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ជីវភាពខ្វះខាតដោយវិបត្តិជំងឺកូវីដ១៩ ហើយរស់នៅក្នុងតំបន់ក្រហមដែលរងការបិទខ្ទប់កន្លងមកនោះ។ នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះស្រាយស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជីវភាពដោយជំងឺកូវីដ១៩នៅគ្រាដែលបញ្ហាជំងឺឆ្លងកូវីដ១៩ នៅតែបន្តគម្រាមកំហែងប្រជាពលរដ្ឋនៅក្នុងសហគមន៍រាជធានីភ្នំពេញនៅឡើយនោះទេ។ ការចែកអំណោយជាស្បៀងអាហារបានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី២៧...