អ្នកឆ្លងជំងឺកូវីដ១៩ពាក់ព័ន្ធនឹងកាស៊ីណូទាន់ហន់កើនដល់ជាង៦៧០នាក់និងស្លាប់៤នាក់
ដោយ បូកគោ/កំពតៈ រដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងស្តីពីការបន្តរកឃើញនូវអ្នកឆ្លងកូវីដ១៩ពាក់ព័ន្ធជាមួយហេតុការណ៍ក្នុងកាស៊ីណូសុខគឹមម៉េងចំនួន៣៤នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនោះ២នាក់ទៀត។ ការរកឃើញថ្មីបន្ថែមនេះបានធ្វើឱ្យបរិមាណអ្នកឆ្លងកើនដល់៦៧២នាក់ និងស្លាប់ចំនួន៤នាក់។ សេចក្តីជូនដំណឹងមានខ្លឹមសារថាយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។ ជាមួយនោះ រដ្ឋបាលខេត្តកំពតក៏បានជូនដំណឹងពីករណីស្លាប់ជនជាតិខ្មែរ២នាក់ផងដែរ។ជនរងគ្រោះទាំង២នាក់ រួមមាន...