បញ្ជាកងកម្លាំងតាមបន្ទាត់ព្រំដែនយកចិត្តទុកដាក់ខ្ពស់បិទខ្ទប់ពលករមកពីប្រទេសថៃដើម្បីប្រយុទ្ធនឹងវីរុសដែលតា
ដោយៈភ្នំស្វាយ / បន្ទាយមានជ័យៈមេបញ្ជការបានដាក់បញ្ជាថ្មីបន្ថែមដល់កងកម្លាំងទាំងឡាយដែលឈរជើងទទួលខុសត្រូវតាមខ្សែបន្ទាត់ព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងបណ្តាខេត្តនៃយោធភូមិភាគទី៥ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបិទខ្ទប់ការលួចឆ្លងដែនរបស់ពលករមកពីប្រទេសថៃមកកម្ពុជាដែលគ្មានការត្រួតពិនិតកយ។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥...