ប្រមុខរាជរដ្ឋាភិបាលអះអាងថាកូវីដ១៩ មិនផុតរលត់ទៅវិញទេ,ដូចនេះត្រូវរៀនរស់នៅជាមួយវា
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវជំនឿថាមេរោគកូវីដ១៩មិនអាចចប់នោះទេ, បញ្ហា របស់យើងគឺត្រូវរៀនរស់នៅជាមួយវាតាមគន្លងថ្មី ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី ១ ខែសីហា នេះថា៖«សម្រាប់ខ្ញុំជឿថាវាមិនចប់ទេ,ចឹងជម្រើសដែលនៅសល់មានតែវិធីរៀនរស់ជាមួយកូវីដតាម គន្លងថ្មី,ខ្ញុំកំពុងចាប់ផ្ដើមហ្វឹកហាត់ហើយឥឡូវ,…ឥឡូវខ្ញុំមានឯកសារខ្លួនឯង...