អាម៉េរិកច្រានចោលផែនការបោះឆ្នោតរបស់មីយ៉ាន់ម៉ា និងទទូចអោយអាស៊ានដាក់សម្ពាធ
ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃចន្ទទី២សីហាថា របបយោធាមីយ៉ាន់ម៉ាកំពុងលេងល្បែងពន្យារពេលជាមួយនឹងការកំណត់ពេលបោះឆ្នោត២ឆ្នាំទៀតនៅពេលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកអ៊ែនថូនី ប្លីងកិន ត្រៀមលើកទឹកចិត្តអាស៊ានអោយតែងតាំងតំណាងម្នាក់ប្រចាំមីយ៉ាន់ម៉ា។ លោកប្លីងកិន នឹងចូលរួមកិច្ចពិភាក្សានៅសប្តាហ៍នេះជាមួយរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ានដែលជាការប៉ុនប៉ងចុងក្រោយមួយរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិនដើម្បីចូលរួមពាក់ព័ន្ធជាមួយតំបន់មួយចំពេលអាម៉េរិកប្រជែងជាមួយចិនសំរាប់ឥទ្ធិពលក្នុងតំបន់នេះ។ នៅមុនជំនួបជាមួយអាស៊ាន ប្រមុខយោធាមីយ៉ាន់ម៉ាបានសន្យារៀបចំការបោះឆ្នោតនិងលុបចោលស្ថានភាពគ្រាអាសន្នមួយនៅយ៉ាងយូរត្រឹមខែសីហាឆ្នាំ២០២៣ ដោយពន្យារពេលដែលខ្លួនបានសន្យាកាលពីដំបូងក្រោយយោធាធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុង សាន ស៊ូជីចេញពីតំណែងនៅថ្ងៃ០១ កុម្ភៈ។...