ក្រុមហ៊ុន Moderna អួតថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព៩៣ ភាគរយក្រោយចាក់ដូសទីពីរបាន៦ខែ
ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ក្រុមហ៊ុន Moderna Incបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៥សីហាថា វ៉ាក់សាំងកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពប្រហែល ៩៣ភាគរយក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការចាក់ដូសទីពីរ ដោយបង្ហាញពីការប្រែប្រួលតិចបំផុតពីប្រសិទ្ធភាព ៩៤ ភាគរយដែលបានរាយការណ៍នៅក្នុងការសាកល្បងព្យាបាលដំបូងរបស់ខ្លួន។ នោះគឺអាចប្រៀបធៀបឈ្នះយ៉ាងងាយលើទិន្នន័យពីក្រុមហ៊ុន Pfizer...