ជនជាប់ឃុំបួននាក់រត់គេចខ្លួនចេញពីពន្ធនាគារខេត្តកណ្តាល តែចាប់បានមកវិញ
ដោយៈសរិទ្ធ/កណ្ដាលៈជនជាប់ឃុំបួននាក់ បានលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ក្រោយជាប់ឃុំបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងបទល្មើសផ្សេងៗគ្នា ខណៈនាពេលកន្លងមក ក៏មានករណីលួចរត់នេះជាច្រើនដងផងដែរ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានទម្លាយឲ្យ ដឹងថា នៅរសៀលថ្ងៃទី៧ ខែសីហា នេះ ជនជាប់ឃុំចំនួនបួននាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល...