ករណីឆ្លងកូវីដ១៩នៅជប៉ុនឡើងហួស១លាននាក់នៅពេលរីរុសរាលដាលហួសតូក្យូ
ប្រែសម្រួលៈវាសនា/តូក្យូ៖ជប៉ុនបានឈានដល់ព្រឹត្តិការណ៍សំខាន់មួយគឺអ្នកឆ្លងកូវីដ១៩ចំនួន១លាននាក់កាលពីថ្ងៃសុក្រទី៦សីហានៅពេលការឆ្លងបានកើនឡើងខ្លាំងនៅក្រុងតូក្យូដែលកំពុងរៀបចំការប្រកួតកីឡាអូឡាំពិចនិងតំបន់ទីក្រុងដទៃទៀតនៅពេលប្រទេសតស៊ូទប់ទល់នឹងវីរុសបំប្លែងខ្លួនDelta។ ការឆ្លងថ្មីនៅតូក្យូមានចំនួន៤.៥១៥នាក់ ជាចំនួនឆ្លងខ្ពស់បំផុតទី២បន្ទាប់ពីឆ្លង៥.០៤២នាក់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលតំបន់ក្បែរខាង កាណាហ្កាវ៉ា ក៏ជួបការឆ្លងជាង២.០០០នាក់ដែរ។ ទីក្រុងអូសាកា ក៏ជួបការឆ្លងកើនឡើងដល់កំរិតខ្ពស់បំផុតរហូតដល់ចំនួន១.៣១០នាក់ ដែលជាសញ្ញាមួយបង្ហាញថា មេរោគនេះរីករាលដាលយ៉ាងលឿននៅក្រៅក្រុងតូក្យូ។ សរុបករណីឆ្លងកូវីដ១៩ចាប់តាំងពីឆ្នាំមុនមកនៅប្រទេសអាស៊ីបូព៌ាមួយ ឥឡូវកើនដល់ជាង១លាននាក់។ ដោយកូវីដ១៩ទំនងជារីករាលដាលយ៉ាងលឿនចេញពីរដ្ឋធានីទៅកាន់តំបន់ផ្សេងៗ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយបែបប្រយ័ត្នប្រយែងអំពីការពង្រីកស្ថានភាពគ្រាអាសន្ននៅទូទាំងប្រទេស។លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងត្រូវគិតគូរលក្ខខណ្ឌតាមមូលដ្ឋាន។តំបន់មួយៗអាចចាត់វិធានការផ្ទាល់របស់គេ»៕...
ដើម្បីជួយអ្នកជាប់នៅព្រំដែន តែក៏ត្រូវធ្វើដោយប្រុងប្រយ័ត្ន!
ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ចាប់តាំងពីការបិទខ្ទប់ព្រំដែន កាលពីថ្ងៃទី២៩ ខែកក្កដា មានប្រជាពលរដ្ឋខ្មែរយើង មិនតិចទេ ដែលវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវជាប់នៅតំបន់ព្រំដែន។ ចំពោះមុខនេះ រាជរដ្ឋាភិបាល បានសម្រេចឲ្យប្រជាពលរដ្ឋខ្មែរយើង ដែលមានជំងឺ...
កន្ទក់ , កន្ទក់កន្ទេញ , កន្ទក់អង្កាន់ , កន្ទន់បាក់ក , កុណ្ឌក
ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត កន្ទក់ នាមសព្ទ ( បា. កុណ្ឌក ) ផង់អង្ករ គឺផង់ដែលស្រិតអង្ករ ហើយរបកចេញជាធូលី គេច្រើនប្រើធ្វើជាបបរឲ្យជ្រូកស៊ី...