Day: August 10, 2021

មនុស្ស​ចាស់​នៅនេ​ប៉ាល់​ទើប​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​២​ក្រោយ​រង់ចាំ​រាប់​ខែ​

​ប្រែ​សម្រួលៈ​វាសនា​/​ក​ដ្ឋ​មណ្ឌូ​៖ នេ​ប៉ាល់​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​សីហា​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដូសទី​២​សំរាប់​មនុស្ស​ចាស់​ជិត​១,៤​លាន​នាក់​ក្រោយ​ការពន្យារពេល​ចាក់​រាប់​ខែ បន្ទាប់​ពី​​ប្រទេស​ក្បែរ​ខាង​ឥណ្ឌា​បញ្ឈប់​ការនាំចេញ​វ៉ាក់សាំង​ដោយសារតែ​តំរូវការ​ក្នុងស្រុក​ខ្លាំង​។​ ​មនុស្ស​អាយុ​៦៥​ឆ្នាំ​ឡើង​មាន​សិទ្ធិ​ទទួល​វ៉ាក់សាំង​AstraZeneca​ផលិត​នៅ​ឥណ្ឌា​ចាប់តាំងពី​ខែ​មីនា​មក​តែ​មិន​អាច​ទទួល​បាន​ដូសទី​២​ក្រោយ​ពី​អស់​វ៉ាក់សាំង​។​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ក្រោយមក​ត្រូវបាន​ធ្វើ​ទៅ​តាម​ដំណាក់កាល​សំរាប់​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើង ដោយ​ប្រើ​វ៉ាក់សាំង​Sinopharm​ចំនួន​១,៦​លាន​ដូសនិង​វ៉ាក់សាំង​Johnson & Johnson​ចំនួន​១,៥​លាន​ដូស​។​ ​ប្រទេស​ដែល​មាន​ប្រជាជន​៣០​លាន​នាក់​នេះ បានចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កាលពី​ខែ​មករា ដោយ​បុគ្គលិក​ពេទ្យ​និង​បុគ្គលិក​ជួរ​មុខ​ជា​ក្រុម​អាទិភាព​សំរាប់​ការចាក់​វ៉ាក់សាំង​Covishield​ផលិត​នៅ​ឥណ្ឌា​។​ ​នេ​ប៉ាល់ មាន​អ្នក​កើតកូ​វីដ​១៩​សរុប​ជាង​៧១០.០០០​នាក់ និង​ជាង​១០.០០០​នាក់​ស្លាប់​ដោយកូវី​ដ​១៩​ចាប់តាំងពី​ឆ្នាំ​មុន​មក​៕...

កុមារីម្នាក់លង់ទឹកស្លាប់ នៅចម្ការពេលឪពុក ម្តាយមិននៅ

ដោយ:បាយ័ន/សៀមរាបៈកុមារីអាយុ១៧ខែម្នាក់មានលង់ទឹកស្លាប់ នៅឯចម្ការក្នុងពេលឪពុក ម្តាយ ទុកឱ្យបងស្រីម្នាក់ទៀតនៅមើល ។ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០២១ ស្ថិតក្នុងភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ។សពកុមារីឈ្មោះ មាន ស្រីពៅ។ នគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បាននិយាយនៅព្រឹកថ្ងៃទី១០ ខែសីហាថា...

រថយន្តបុកគ្នាបណ្ដាលឲ្យឆេះសល់តែគ្រោងឆ្អឹង, រងរបួសធ្ងន់បីនាក់

ដោយៈស រិទ្ធ ចាន់តូ/កណ្ដាល:ប្រុសស្រីបីនាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានបុរសម្នាក់បើករថយន្តបោះពួយយ៉ាងលឿនជ្រុលទៅបុក រថយន្តលក់ការ៉េមជិះដោយប្ដីប្រពន្ធពីរនាក់កំពុងឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹងប៉ើងជាច្រើនម៉ែត្រទៅប៉ះបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម។រថយន្តក្រឡាប់ជាប់បង្គោលភ្លើងថ្មឆេះម៉ត់។ហេតុការណ៍នេះកើតឡើងកាលវេលា ម៉ោងជាង៨យប់ថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ២១B ក្នុងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងគេឃើញប្ដីប្រពន្ធពីរនាក់ជិះរថយន្តតូចពាក់ស្លាកលេខភ្នំពេញ 3D.7735ចេញពីកន្លែងលក់ការ៉េមមួយកន្លែងនៅជិតកន្លែងកើតហេតុទិសដៅពីកើតទៅលិច...

នេប៉ាល់កាលពីថ្ងៃចន្ទទី៩សីហាបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២សំរាប់មនុស្សចាស់ជិត១,៤លាននាក់ក្រោយការពន្យារពេលចាក់រាប់ខែ បន្ទាប់ពី ប្រទេសក្បែរខាងឥណ្ឌាបញ្ឈប់ការនាំចេញវ៉ាក់សាំងដោយសារតែតំរូវការក្នុងស្រុកខ្លាំង។

ក្រុមតាលីបង់បានវាយដណ្តើមយកទីរួមខេត្តទី៦កាលពីថ្ងៃចន្ទ នៅមួយថ្ងៃបន្ទាប់ពីក្រុមបះបោរនេះបានវាយចាប់យកទីរួមខេត្ត៣ទៀតរួមមានទីក្រុងយុទ្ធសាស្រ្តគុនឌូហ្ស៍។ការបាត់បង់ទី រួមខេត្ត៦នេះកើតឡើងតែរយៈពេលប៉ុន្មានថ្ងៃចំពេលពួកតាលីបង់បង្កើនការវាយចាប់យកចំណែកទឹកដីនៅទូទាំងអាហ្វហ្កានីស្ថានក្រោយទាហានបរទេសចាកចេញ។

ម្ចាស់ឈើប្រគេនឈើដល់ព្រះសង្ឃកសាងវត្តក្រោយបុកខ្លោងទ្វារសាលាបឋមសិក្សាក្រគរ

ដោយ:សុខុម/ក្រចេះ:ព្រះសង្ឃបានឲ្យដឹងនៅយប់ថ្ងៃទី ៩ខែសីហាថា ករណីរថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿងបុករបងខ្លោងទ្វារសាលាបឋមសឹក្សាក្រគរក្រុងក្រចេះបណ្ដាលឱ្យដួលដល់ដីរួចបើកទៅពួនសំងំក្នុងវត្តក្រគរកាលពីព្រឹកថ្ងៃទី៩ខែ សីហាឈើទាំងអស់ម្ចាស់បានប្រគេនព្រះសង្ឃក្នុងវត្តដើម្បីចាត់ចែងកសាងអស់ហើយ។ សូមបញ្ជាក់ថាកាលពីវេលាម៉ោង៥ព្រឹកថ្ងៃ៩ខែសីហារថយន្តសាំងយ៉ុងកែច្នៃដឹកឈើប្រភេទក្តារកកោះ(ឈើអារលេខ ១)ជាច្រើនម៉ែត្រគូបដឹកចេញពីភូមិសាស្ត្រស្រុកចិត្របុរីខេត្តក្រចេះក្នុងគោលបំណងទៅលក់នៅខេត្តដទៃ។រថយន្តនោះបែរជ្រុលចង្កូតទៅបុកខ្លោងទ្វារសាលាបឋមសិក្សាក្រគរក្រុងក្រចេះបណ្ដាលឲ្យបាក់ដួលរាបដល់ដីហើយបើកទៅលាក់រថយន្តដឹកឈើក្នុងវត្តក្រគរទល់មុខនោះ។ រថយន្តដឹកឈើទំនងជាគេចពីការដេញរបស់សមត្ថកិច្ចពាក់ព័ន្ធទើបបានជាជ្រុលចង្កូតទៅបុករបងខ្លោងទ្វារសាលាបឋមសិក្សាក្រគរបែបនេះហើយក៏មិនរំខានដល់សមត្ថកិច្ចនិងជំនាញព្រៃឈើផងដែរ។ បន្ទាប់ពីកើតហេតុខាងលើនេះម្ចាស់ឈើក៏សម្រេចចិត្តប្រគេនឈើទាំងអស់ជូនព្រះសង្ឃកសាងវត្តដោយគ្រាន់តែយករថយន្តទៅវិញប៉ុណ្ណោះ។ ម្ចាស់រថយន្តដឹកឈើមានជំនឿថាហេតុការណ៍រថយន្តបុកខ្លោងទ្វារសាលារៀនគឺជារឿងអាក្រក់។ការប្រគេនឈើជូនព្រះសង្ឃកសាងវត្តដើម្បីធ្វើបុណ្យរំដោះគ្រោះចង្រៃ៕សរន

អាហារ​អ្វីខ្លះ ដែលជា​ប្រភព​នៃ​ប្រូតេអ៊ីន ?

ប្រភេទ​អាហារ​ដែលមាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន​ក្នុង​បរិមាណ​ខ្ពស់ គឺមាន សារៈប្រយោជន៍ ក្នុងការ​រក្សាខ្លួន​អ្នក​អោយមាន​ថាមពល និង​ធ្វើអោយ​មុខងារ​របស់ រាងកាយ​អ្នកមាន​ដំណើរការបាន​ល្អ ។ វា​ក៏​អាចជួយ​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា ឆ្អែត បន្ទាប់ពី​ទទួលទាន​អាហារ​រួច​, មាន​ថាមពល​ពេញ​មួយថ្ងៃ ហើយ​វា​ក៏​ផ្តល់ អត្ថប្រយោជន៍​ផងដែរ ទៅដល់​សាច់ដុំ​, ការរីក​ធំធាត់...

អាហារ​អ្វីខ្លះ ដែលជា​ប្រភព​នៃ​ប្រូតេអ៊ីន ?

ដោយៈ health.com.kh ​ប្រភេទ​អាហារ​ដែលមាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន​ក្នុង​បរិមាណ​ខ្ពស់ គឺមាន សារៈប្រយោជន៍ ក្នុងការ​រក្សាខ្លួន​អ្នក​អោយមាន​ថាមពល និង​ធ្វើអោយ​មុខងារ​របស់ រាងកាយ​អ្នកមាន​ដំណើរការបាន​ល្អ ។ វា​ក៏​អាចជួយ​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា ឆ្អែត បន្ទាប់ពី​ទទួលទាន​អាហារ​រួច​, មាន​ថាមពល​ពេញ​មួយថ្ងៃ ហើយ​វា​ក៏​ផ្តល់ អត្ថប្រយោជន៍​ផងដែរ...

គ្រញិច , ឈ្លេច , ច្រកាចច្រកូវ , ច្រកែង , ច្រកែងទួយ​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​គ្រញិច​ ​កិរិយាសព្ទ​ ​ញេច​ញី​, សង្កត់សង្កិន​ ​ចាប់​គ្រញិច ឬ ចាប់​គ្រញេច ។​ ​ឈ្លេច​ ​កិរិយាសព្ទ​...