Day: August 11, 2021

អភិបាលរដ្ឋ​ញូវយ៉ក​លោក​អេន​ឌ្រូ ខូ​ម៉ូ លាលែង​ពី​តំណែង​ក្រោយ​មាន​ការអះអាង​អំពី​ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​១១​នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ អភិបាលរដ្ឋ​ញូវយ៉ក​លោក អេន​ឌ្រូ ខូ​ម៉ូ ដែល​កំពុង​ប្រឈម​នឹង​លទ្ធភាព​ចោទប្រកាន់​ជុំវិញ​ការអះអាង​អំពី​ការ​បៀតបៀន​ផ្លូវភេទ​ពី​ស្ត្រី ១១ នាក់​និង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ឱ្យ​លាលែង​ពី​តំណែង​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​ទី​១០​សីហា​។​ ​វា​គឺជា​ការធ្លាក់ចុះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​លោកខូ​ម៉ូ​អាយុ ៦៣ ឆ្នាំ​ដែល​ទើប​តែ​មួយ​ឆ្នាំ​មុន​នេះ​បានទទួល​ការកោតសរសើរ​ចំពោះ​ការគ្រប់គ្រង​របស់​គាត់​លើ​ជំងឺ​រាតត្បាត​មុនពេល​​ហ៊ុមព័ទ្ធ​ដោយ​ការចោទប្រកាន់​ពី​បទ​បៀតបៀន​ផ្លូវភេទ​និង​ការចោទប្រកាន់​នានា​ថា​គាត់​បាន​លាក់បាំង​ពី​ទំហំ​នៃ​ការស្លាប់​ដោយកូវី​ដ​នៅតាម​មណ្ឌល​ថែទាំ​មនុ​ស្ស​ចាស់​។​...

ចិន​សុំអោយ​លី​ទុយ​អា​នី​ដក​តំណាង​របស់​ខ្លួន​ចេញ​ដោយ​សារ​ជម្លោះ​រឿង​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ចិន​កាលពី​ថ្ងៃ​អង្គារ​បានទាមទារ​អោយ​ប្រទេស​លី​ទុយ​អា​នី ដក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ក្រុង​ប៉េកាំង​និង​បាន​និយាយថា ខ្លួន​នឹង​កោះហៅ​ឯកអគ្គ​រដ្ឋ​​ទូត​ចិន​ប្រចាំ​នៅ​ទីក្រុង វី​ល​នូ​ស អោយ​វិល​ត្រឡប់​មក​ស្រុក​វិញ​ដែរ ដោយសារ​តែ​ប្រជាជាតិ​នៅ​តំបន់​បាល់​ទិច​មួយ​នេះ​អនុញ្ញាត​អោយ​តៃវ៉ាន់​បើក​ស្ថានទូត​នៅ​ទីនោះ ដោយ​ប្រើ​ឈ្មោះ​របស់​​អាជ្ញាធរ​តៃវ៉ាន់​ផ្ទាល់​។​ ​សូមបញ្ជាក់​ថា ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន​និង​រង់ចាំ​តែ​ថ្ងៃ​បង្រួបបង្រួម​គ្នា​ជាមួយ​មហា​ចិនដីគោក​ឡើង ហើយ​អាច​ប្រើ​កម្លាំង​ផង​ក្នុងករណី​ចាំបាច់​។​ចិន​ក៏​ចាត់ទុក​​តៃវ៉ាន់​ជា​បញ្ហា​ទឹកដី​រសើប​បំផុត​របស់​ខ្លួន ហើយ​តែងតែ​ផ្ទុះ​កំហឹង​ចំពោះ​ចំណាត់ការ​ណាមួយ​ដែល​បង្ហាញ​ថា កោះ​ប្រជាធិបតេយ្យ​នេះ​ជា​ប្រទេស​មួយ​ដាច់ដោយឡែក​ពី​ចិន​។​ ​កាលពី​ខែ​មុន​តៃវ៉ាន់​បាន​ប្រកាស​បង្កើត​ស្ថាន​បេសកកម្ម​ថ្មី​នេះ​ដោយ​ដាក់ឈ្មោះថា ការិយាល័យ​តំណាង​តៃវ៉ាន់​នៅ​លី​ទុយ​អា​នី...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១១ ខែ សីហា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​មិនត្រូវ​ទៅកាន់​ទីកន្លែង​ណា​ដែល​ប្រឈម​បញ្ហា​ឡើយ​ពីព្រោះថា​ងាយ​កើតឡើង​នូវ​រឿង​រាវ​អាក្រក់​ជាង​សព្វមួយដង​។​ក្នុង​ពេលនេះ​សន្ទុះ​នៃ​ល្បឿន​កិច្ចការងារ​ដូច​អុំទូក​បញ្ច្រាស​ទឹក​ហូរ​គឺ​ងាយ​ថយក្រោយ និង​ពិបាក​រុលទៅមុខ ដូច្នេះ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​បន្តិច​ទើប​មិន​នៅ​ទ្រឹង​មួយកន្លែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា​និង​បើ​មានទំនាស់​ផង​តែង​កើត​ពី​រឿង​តូចតាច ហើយ រីក​ជាធំ​ផង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​ជោគជតារាសី​ជារួម​របស់​លោកអ្នក​ដែល​កើត​ឆ្នាំ​គោ​ចាប់ផ្តើម​ភ្លឺ​ថ្លា​តាំងតែ​ពី​ដើមខែ​សីហា​នេះ​មកម្ល៉េះ​។​លោកអ្នក​បាន​ឆ្លង​ផុត​ខែ​ដួង​រាសី​ស្រុតចុះ សម្រាប់​ក្នុង​ខែ​ថ្មី​នេះដែរ​គឺ​ដួង​រាសី​ល្អជា​មធ្យម​។​ ​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​ជួប​នូវ​រឿង​ខ្វាយខ្វល់​ច្រើន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង បង្ករឿង​ចំពោះ​គ្នា​ច្រើនជាង​សព្វមួយដង​៕ ​ឆ្នាំខាល​...

ចិនកាលពីថ្ងៃអង្គារបានទាមទារអោយប្រទេសលីទុយអានី ដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅក្រុងប៉េកាំងនិងបាននិយាយថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋ ទូតចិនប្រចាំនៅទីក្រុង វីលនូស អោយវិលត្រឡប់មកស្រុកវិញដែរ ដោយសារតែប្រជាជាតិនៅតំបន់បាល់ទិចមួយនេះអនុញ្ញាតអោយតៃវ៉ាន់បើកស្ថានទូតនៅទីនោះ ដោយប្រើឈ្មោះអាជ្ញាធរ តៃវ៉ាន់ផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន អបអរអ្នកចាក់វ៉ាក់សាំងទី ៨ លានបានទៅលើបងប្អូនជនជាតិភាគតិចឡាវ

ដោយៈតារារិទ្ធ/ភ្នំពេញៈ នៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះស្រ្តីឈ្មោះ ថឹង ថា...

បើ​ក្រចក​លឿង​គួរ​ឲ្យ​ខ្ពើម តើ​ធ្វើ​យ៉ាងម៉េច​?

ដោយៈ health.com.kh ​ចង់​ដោះស្រាយ​បញ្ហា​ក្រចក​លឿង​មិន​ពិបាក​ឡើយ​! ១. ប្រេង​ដើម​តែ​ ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដើម​តែ​ពី ២ ទៅ ៣​ដំណក់​ពេញ​លើ​ក្រចក ដែលមាន​បញ្ហា និង​រងចាំ​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០​នាទី​សឹម​លាង​សម្អាត​ចេញ...

ទប់ស្កាត់កូវីដ ត្រូវរួមគ្នារវាងអាជ្ញាធរ និង ប្រជាពលរដ្ឋគ្រប់រូប

ដោយ:ម៉េងឆៃ / ភ្នំពេញ: ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាយើងហាក់ដូចជាមានចំនួន ថមថយបន្តិច។ ពោលគឺថយមកត្រឹមជាង ៥០០នាក់ ក្នុងមួយថ្ងៃ និងជិត ៥០០នាក់ ក្នុងរយៈពេល ២-៣ថ្ងៃនេះ។ ប៉ុន្តែ ក៏នៅតែមានអ្នកស្លាប់ដោយសារកូវីដជិត...

អភិបាលខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​អំពី​ស្ថានភាព​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង : នៅ​ថ្ងៃទី​១០ សីហា ២០២១​ម្សិលមិញ​លោក ស៊ុន សុវណ្ណ​រិ​ទ្ឋិ អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ លោកស្រី កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ និង​អភិបាលរង​ខេត្ត មន្ត្រីរាជការ​អាជ្ញាធ​ស្រុក​មេឃុំ​បាន​ចុះ​ធ្វើការ​ពិនិត្យ​អំពី​ស្ថានភាព​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ...