ប្រែសម្រួលៈវាសនា/ហាណូយ៖ អាជ្ញាធរក្រុងដាណាំង និងញ៉ាត្រាងនៅភាគកណ្តាលវៀតណាម បានសំរេចហាមប្រជាជនមិនអោយចេញពីផ្ទះរយៈពេល១សប្តាហ៍ ក្នុងការចាត់វិធានការតឹងរឹងឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ ក្រុងដាណាំងដែលមានប្រជាជន១,២លាននាក់នឹងអនុវត្តបទបញ្ជានេះចាប់ពីថ្ងៃចន្ទទី១៦សីហា ដោយទុកពេល២ថ្ងៃអោយប្រជាជនដើម្បីរៀបចំទុកដាក់ការងារនិងទិញស្បៀងអាហារទុក។ ចំណាត់ការនេះកើតឡើងនៅពេលចំនួនឆ្លងកូវីដ១៩កូវីដ១៩កើនឡើងថេរនិងមានការឆ្លងជាចង្កោមកាន់តែច្រើនឡើង ជាពិសេសនៅផ្សារលក់ដុំធំបំផុតនៅវៀតណាមកណ្តាល។ផ្សារដែលឥឡូវបានបិទហើយមានការឆ្លងយ៉ាងតិច២០ករណី។ បទបញ្ជាបិទខ្ទប់នេះ មិនអនុញ្ញាតអោយប្រជាជនចេញពីផ្ទះខណៈសហគ្រាសឧស្សាហកម្មនៅក្នុងសួនឧស្សាហកម្មនិងនៅសួនបច្ចេកវិទ្យាជាន់ខ្ពស់ នៅបើកដំណើរការ តែតំរូវអោយនិយោជិតកម្មករចូលធ្វើការច្រើនបំផុតតែ៣០ភាគរយ។ ទោះជាយ៉ាងណា ក្រុមហ៊ុននិងការិយាល័យរដ្ឋទាំងអស់ត្រូវទុកអោយនិយោជិតធ្វើការ៧ថ្ងៃដោយគ្មានឈប់...