យកសំណាកពីអាជីករផ្សារពួកចំនួន៤៩២នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ នៅថ្ងៃទី១៣ ខែសីហា
ដោយ:បាយ័ន/សៀមរាបៈ មន្រ្តីសុខាភិបាលបានបន្តយកសំណាកអាជីករផ្សារពួក ស្រុកពួកចំនួន៤៩២នាក់ ហើយបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ អាជីវករផ្សារពួក ស្ថិតក្នុងឃុំពួក ស្រុកពួកចំនួន៣៨៦នាក់ត្រូវបានខាងសុខាភិបាលធ្វើតេសយកកំហាក ហើយបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំននួន៦០នាក់។បន្ទាប់ពីរកឃើញអ្នកវិជ្ជមានច្រើនបែបនេះផ្សារពួក ស្រុកពួកបានបិទនៅល្ងាចថ្ងៃទី១២...