រូបសំណាកនៅរង្វង់មូលនាគព័ន្ធក្រុងស្វាយរៀងត្រូវរថយន្តកុងតឺន័របុកខ្ទេច
ដោយ:វ៉ៃកូ/ស្វាយរៀង: នៅម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២១មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C0630 លេខកន្ទុយរឺម៉កភ្នំពេញ 4A1592 បើកបរមកពីទិសខាងលិចមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ ១លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់ ទទួលបាននូវព័ត៌មានលម្អិតនៅឡើយនោះទេ...