Day: August 17, 2021

ការបឺតស្រាពាងរួមគ្នា បង្កឱ្យអ្នកស្រុកកោះញែកឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់ក្នុងមួយថ្ងៃ

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ការ​បឺត​ស្រា​ពាង​រួមគ្នា​ក្នុង​ពិធី​បុណ្យសព​ជនជាតិដើម​ភាគតិច​បង្ក​ឱ្យ​ស្ថានភាព​រាល​ដា ជំងឺ​កូ​វីដ​១៩​នៅ​ស្រុក​កោះ​ញែក​ឈានដល់​ការផ្ទុះ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​ភ្លាមៗ​នោះអាជ្ញាធរ​ខេត្ត​បាន​ចាត់វិធានការ​បន្ទាន់ ដោយ​ចុះ​ធ្វើតេស្ត​យក​សំណាក បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ និង​បិទ​ខ្ទប់​តំបន់​មួយចំនួន​ជាពិសេស​ផ្សារ​ស្រុក​កោះ​ញែក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​បន្ត​។​ ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី ១៧ ខែសីហា​ឆ្នាំ ២០២១​ស្រុក​កោះ​ញែក​បាន​ក្លាយជា​តំបន់​ផ្ទុះ​ករណី​កូ​វីដ​១៩ នាំមុខគេ​ក្នុង​ខេត្តមណ្ឌលគិរី ដែលមាន​ចំនួន​អ្នក​វិជ្ជមាន រហូតដល់​១០៤​ករណី​(​បណ្តោះអាសន្ន គិត​ត្រឹម​ថ្ងៃ​១៧​ខែសីហា​)​ក្នុង​មួយថ្ងៃ ដែល​បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​សាធារណៈ​។​...

រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹង​បិទ​ក្រុង​ស្ទឹងត្រែង ក្រោយ​រកឃើញ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ដែល​តា ជា​បន្តបន្ទាប់​

ដោយៈ ស​រិ​ទ្ធ / ស្ទឹងត្រែងៈ រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹង​បិទ​ក្រុង​ស្ទឹងត្រែង ជា​បណ្តោះអាសន្ន ក្រោយ​រកឃើញ​មាន អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ដែល​តា ជា​បន្តបន្ទាប់​។​ ​លោក ម៉ែន តុង នាយករង...

រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹង​បិទ​ក្រុង​ស្ទឹងត្រែង ក្រោយ​រកឃើញ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ដែល​តា ជា​បន្តបន្ទាប់​

​ដោយៈ ស​រិ​ទ្ធ / ស្ទឹងត្រែងៈ រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹង​បិទ​ក្រុង​ស្ទឹងត្រែង ជា​បណ្តោះអាសន្ន ក្រោយ​រកឃើញ​មាន អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ដែល​តា ជា​បន្តបន្ទាប់​។​ ​លោក ម៉ែន តុង នាយករង...

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ទទួល​សិទ្ធិ​អនុវត្ត​កម្មវិធីសិក្សា​បែប​អន្តរជាតិ​៤ ដើម្បី​គាំទ្រ​ការសិក្សា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​

ដោយៈ​សុផល​/​ភ្នំពេញ​៖​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល​បានទទួល​សិទ្ធិ​អនុវត្ត​កម្មវិធីសិក្សា​អន្តរជាតិ​៤ ដើម្បី​គាំទ្រ​ការសិក្សា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ប​វេ​សន​កាស​ឆ្នាំ​សិក្សា​ថ្នី​ខាងមុខនេះ​។ កម្មវិធី​ទាំង​៤​នោះ មាន ១.កម្មវិធី​អន្តរជាតិ IEYC (International Early Years Curriculum) សម្រាប់​អប់រំ​ក​កុមារ​ម្រិ​តម​ត្តេ​យ​សិក្សា ២. កម្មវិធី​អន្តរជាតិ...

​រដ្ឋបាល​រាជធានី​, ក្រសួងសុខាភិបាល បើក​កិច្ចប្រជុំ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា​

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នា​រសៀល​ថ្ងៃទី​១៧ សីហា​នេះ លោក ឃួ​ង...

​រដ្ឋបាល​រាជធានី​, ក្រសួងសុខាភិបាល បើក​កិច្ចប្រជុំ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា​

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នា​រសៀល​ថ្ងៃទី​១៧ សីហា​នេះ លោក ឃួ​ង...

រក​ឃើញកូ​វីដ​១៩​តែ​ម្នាក់ នូវែ​លសេ​ឡង់​បិទ​ខ្ទប់​មួយ​ប្រទេស​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ែល​លីង​តុ​ន​៖​រដ្ឋាភិបាល​នូវែល​សេឡ​ង់​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​សីហា​បាន​ចាត់​វិធានការ​យ៉ាង​គំហ៊ុក​ដោយ​ប្រកាស​បិទ​ខ្ទប់​ប្រទេស​ទាំងមូល​យ៉ាង​តឹងរឹង​សំរាប់​រយៈពេល​យ៉ាង​​តិច​៣​ថ្ងៃ​ក្រោយពី​បាន​រកឃើញ​ការ​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​តែ​១​ករណី​។​ ​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ដឺ​ន បាន​យកមកប្រើ​ឡើងវិញ​ភាសា​រំជួលចិត្ត​កាលពី​ពេល​លោក​ស្រី​ប្រើ​ពេល​ផ្ទុះ​កូវី​ដ​១៩​ដំណាក់កាល​ដំបូង​ដោយ​អំពាវនាវ​អោយ​«​ក្រុមមនុស្ស​៥​លាន​នាក់​» គឺ​ប្រ​​ជា​ពលរដ្ឋ​នូវែល​សេឡ​ង់​មួយ​ប្រទេស​ខិតខំ​និង​រួសរាន់​លុបបំបាត់​ការផ្ទុះ​ជំងឺឆ្លង​ចុងក្រោយ​នេះ​។​ ​លោកស្រី​បាន​និយាយថា ទីក្រុង​អក់​លែ​ន កន្លែង​ដែល​បុរស​ឆ្លងកូវី​ដ​១៩​រស់នៅ និង​ក្រុង​កូរ៉ូ​ម៉ាន​ដែល កន្លែង​ដែល​គាត់​បាន​ទៅ នឹង​ត្រូវ​បិទ​ខ្ទប់​ទាំងស្រុង​រយៈពេល​៧​ថ្ងៃ ហើយ​ផ្នែក​នៅ​សេស​​សល់​របស់​ប្រទេស​នឹង​បិទ​៣​ថ្ងៃ​នៅពេល​អ្នកជំនាញកា​រសុខ​ភាព​ព្យាយាម​ស្វែងរក​ប្រភព​ចម្លង​។​ ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ចុង​ក្រោយ​នៅ​នូវែ​លសេ​ឡង់​បាន​កើត​ឡើង​កាលពី​ខែ​កុម្ភៈ តែ​ប្រទេស​នេះ​បាន​កំចាត់​វា​បាន​ជោគជ័យ​។​តែ​លោក​ស្រី​អា​ដឺ​ន​ព្រមាន​ថា​វត្ត​មាន​វីរុស​កូរ៉ូ​ណាបំ​ប្លែងខ្លួន​delta​នៅ​កន្លែង​ជាច្រើន​លើ​ពិភពលោក​ទាមទារ​ចំណាត់ការ​គំហ៊ុក​ជាង​លើក​មុនៗ​។​...

នគរបាល ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​តុលាការ ពីបទ​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញ​៖ សមត្ថកិច្ច​ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍ នគរបាល ច្បារអំពៅ​១ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​ពីបទ​ញ​ដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង...

នគរបាល ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​តុលាការ ពីបទ​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍ នគរបាល ច្បារអំពៅ​១ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​ពីបទ​ញ​ដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្តល់ជំនួយ ៣ សែនដុល្លារ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​មួយចំនួន​ជូន​សហភាព​មី​យ៉ាន់​ម៉ា​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី ១៧ ខែសីហា ២០២១​នេះ​បានសម្រេច​បរិច្ចាគ​សាច់ប្រាក់​ចំនួន ២០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែម​លើ​ការសន្យា​របស់​កម្ពុជា​ចំនួន ១០០,០០០​ដុល្លារ​សហរដ្ឋអាមេរិក​ជំនួយ​មនុស្សធម៌​អាស៊ាន​ជូន​រដ្ឋាភិ​បាល​សហភាព​មី​យ៉ាន់​ម៉ា​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​សម្របសម្រួល​ជំនួយ​មនុស្សធម៌​និង​បរិច្ចាគ​ឧបក រណ៍​វេជ្ជសាស្ត្រ​មួយចំនួន​ជូន​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ា​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​ ​នៅក្នុង​លិខិត​ផ្ញើជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មីង អោ​ង...