Day: August 19, 2021

រដ្ឋបាលខេត្តនិងក្រុងបាត់ដំបងនាំយកផ្លែមៀននិងតាង៉ែនទៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សម្តេចឪនិងព្រះមុនីវង្ស

ដោយ:គ្រញូង/បាត់ដំបង:កាលពីល្ងាចថ្ងៃទី១៩ខែសីហាឆ្នាំ២០២១លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាផ្លែឈើ (ផ្លែមៀន និងតាង៉ែន)ទៅជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់សម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំង២មណ្ឌល គឺមណ្ឌល-វិទ្យាល័យព្រះមុនីវង្សនិងមណ្ឌលវិទ្យាល័យសម្តេចឪ។ លោកអភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថាផ្លែឈើទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតេជោហ៊ុន សែន...

ផ្ទុះអាវុធជាច្រើនគ្រាប់នៅខណ្ឌជ្រោយចង្វាក្នុងពេលបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដោយ ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់

ដោយ:អង្គារ៍ហេង/ភ្នំពេញ: កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន (ក៧) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនរហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង២ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចភ្លើងស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។...

បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ដល់កុមារ និងដូសទី៣ដល់មន្ត្រីរាជការនៅកំពង់ធំ

ដោយ:ភ្នំសន្ទុក-ភ្នំស្វាយ / កំពង់ធំ​:រដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្ត​កំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តទៅ​បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវ វ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៦១ ៩៣៧នាក់និង ចាក់ដូសទី៣...

ចែកស្បៀងអាហារជំនួយឧបត្ថម្ភ សម្រាប់ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ដែលមានជីវភាពខ្វះខាត នៅស្រុកមង្គលបូរី

ដោយ:ប.ជ័យ / បន្ទាយមានជ័យ:ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ នៅបីឃុំមាន ឃុំចំណោម ឃុំភ្នំតូច និងឃុំស្រះរាំង ក្នុងស្រុកមង្គលបូរី បានទទួលអំណោយជាស្បៀងអាហារជំនួយឧបត្ថម្ភពីអង្គការអេដ អេ អាក់ស្យុង និងពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ។...

ខេត្តកំពង់ឆ្នាំងបន្តរកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន៣១នាក់និងមរណភាពបុរសមួយនាក់ទៀត

ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១បានប្រកាសពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័សចំនួន៣១នាក់នាក់(ស្រី១៧នាក់)និងមានអ្នកស្លាប់ជាបុរសមួយនាក់ទៀត។ អ្នកដែលមានវិជ្ជមានកូវីដ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង,មណ្ឌលព្យាបាលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត,មណ្ឌលព្យាបាលវិទ្យាលយ័ហ៊ុនសែនកំពង់ត្រឡាចនិងមណ្ឌលវិទ្យាលយ័ហ៊ុនសែនបរិបូណ៌។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថាមកដល់ពេលនេះខេត្តមានអ្នកឆ្លងសរុប២.៥៣៦នាក់(ស្រី១.៥៦៣នាក់)អ្នកជាសះស្បើយចំនួន២.០៣៩នាក់(ស្រី១.២៨៤នាក់)។ដោយឡែកអ្នកស្លាប់ថ្មីបុរសមួយនាក់ដែលធ្វើឱ្យអ្នកស្លាប់ចំនួន៦៧នាក់(ស្រី៣៩នាក់) និងអ្នកកំពុងសម្រាកព្យាបាល៤១៣នាក់(ស្រី២៤០នាក់)៕សរន

បន្ត​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២២​នាក់​,​ភាគច្រើន​នៅ​ស្រុក​ជាំ​ក្សាន្ត និង​ក្រុង​ព្រះវិហារ​

​ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ បានប្រកាស​ព័ត៌មាន​ឱ្យដឹងថា គេ​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២២​នាក់​បន្ថែមទៀត ភាគច្រើន​រកឃើញ​នៅ​ស្រុក​ជាំ​ក្សាន្ត និង​ក្រុង​ព្រះវិហារ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តនៅ​ល្ងាច​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ​។​ ​រដ្ឋបាលខេត្ត​បានឱ្យដឹងថា អ្នកជំងឺ​ដែល​បាន​រកឃើញ​ថ្មី​ចំនួន​២២​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល...

រាជធានី​ភ្នំពេញ សម្រេច​បិទ​បញ្ចប់ បម្រាម​គោចរ ពេល​រាត្រី ចាប់ពី​ថ្ងៃទី​២០ ខែសីហា ប៉ុន្តែ​វិធានការ រដ្ឋបាល​ផ្សេងៗ​ទៀត នៅ​រក្សា​ដដែល​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បញ្ចប់​ទាំងស្រុង នូវ​បម្រាម​គោចរ ពេល​រាត្រី ដែល​បាន​ដាក់ចេញ ឱ្យ​អន​វុត្ត នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល ២១ ថ្ងៃ កន្លងមក...

រាជធានី​ភ្នំពេញ សម្រេច​បិទ​បញ្ចប់ បម្រាម​គោចរ ពេល​រាត្រី ចាប់ពី​ថ្ងៃទី​២០ ខែសីហា ប៉ុន្តែ​វិធានការ រដ្ឋបាល​ផ្សេងៗ​ទៀត នៅ​រក្សា​ដដែល​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បញ្ចប់​ទាំងស្រុង នូវ​បម្រាម​គោចរ ពេល​រាត្រី ដែល​បាន​ដាក់ចេញ ឱ្យ​អន​វុត្ត នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល ២១ ថ្ងៃ កន្លងមក...

​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​សារ​ជំងឺ​កូ​វីដ​១៩​គិត​ត្រឹម​ថ្ងៃទី​១៩ សីហា​ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្តកំពត​បាន​កើន​ដល់​៦១​នាក់​។ ចំណែក​អ្នក​ឆ្លង​សរុប​៣.៤៧២​នាក់​។

ស្លាប់​បន្ថែម​បីនាក់ ធ្វើឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​កូ​វីដ​កើន​ដល់​៦១​នាក់ នៅ​ខេត្តកំពត​

​ដោយ​: បូកគោ / កំពត​: មនុស្ស​ប្រុស​ស្រី​បីនាក់​បាន​ស្លាប់​បន្ថែមទៀត ធ្វើឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩ កើន​ដល់​ជាង​៦០​នាក់​។​ ​នា​ល្ងាច​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកំពត​បា​ន​ប្រកាស​ជូនដំណឹង​ស្តីអំពី​មនុស្ស​ប្រុស​ស្រី​បីនាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ ជាមួយ​នោះ​ក៏មាន​ការរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ចំនួន​២៧​នាក់​ផងដែរ​។ សេចក្តីប្រកាស​បានបញ្ជាក់​ថា​អ្នក​បាត់​បង់ជីវិត​ទាំងនោះ​រួមមាន ១. ស្ត្រី​វ័យ​៧៦​ឆ្នាំ...