ករណីក្រុមជួញដូរគ្រឿងញៀនបាញ់រំដោះខ្លួនពីប៉ូលិស : ចាប់ខ្លួនជនជាតិថៃ-ខ្មែរពីរនាក់ ដកហូតថ្នាំញៀនជិត៣០គីឡូ
ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ក្រុមជួញដូរគ្រឿងញៀនជានជនជាតិថៃ និងខ្មែរដែលបានបាញ់រះដើម្បីរំដោះខ្លួនពីកម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានចាប់ខ្លួនចំនួនពីរនាក់ និងចំនួនពីរនាក់ និងដកហូតថ្នាំញៀនជិត ៣០គីឡូក្រាម។ រីឯមេខ្លោងនិងបក្ខពួកមួយចំនួនទៀតដែលបានរត់គេចខ្លួនសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកចាប់ដើម្បីយក មកផ្តន្ទាទោស។ ករណីបាញ់គ្នារវាងក្រុមជួញដួរគ្រឿងញៀនជាមួយកម្លាំងសមត្ថកិច្ចមិនបានបណ្តាលឲ្យភាគីទាំងសងខាងរបងរបួសនោះទេ។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១...