យូនីសេហ្វ៖ កុមារនៅកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុ
ដោយៈយូនីសេហ្វ/ភ្នំពេញៈនេះជាលើកទី១ដែលយូនីសេហ្វដាក់ចំណាត់ថ្នាក់ប្រទេសនានាទៅតាមការប្រឈមនិងភាពងាយរងគ្រោះរបស់កុមារដោយសារវិបត្តិអាកាសធាតុនិងបរិស្ថានដោយក្នុងនោះកុមារនៅកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់ថាងាយរងហានិភ័យជាងគេលំដាប់ទី ៤៦ ក្នុងចំណោម ១៦៣ ប្រទេសលើ ពិភពលោក។ មនុស្សវ័យក្មេងដែលរស់នៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមក្រុមដែលប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់សុខភាព ការអប់រំនិងការទទួល បានការពារ នេះបើតាមរបាយការណ៍សកលរបស់យូនីសេហ្វ ដែលចេញផ្សាយនៅថ្ងៃនេះ។ នៅថ្ងៃទី២០ខែសីហាឆ្នាំ២០២១ របាយការណ៍ក្រោមចំណងជើងថា “វិបត្តិអាកាសធាតុគឺជាវិបត្តិនៃ...