Day: August 22, 2021

អ្នកវិភាគចៅចាក់ស្មុក៖ ជំនួយរបស់អាម៉េរិកមិនមែន ដើម្បីកសាងប្រទេសឡើយ គឺដើម្បីតែការពារផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក

ភ្នំពេញៈ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ក្រុម​តា​លី​បង់ បាន​វាយ​ផ្តួលរំលំ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើង​គ្រប់គ្រង​អំណាច​ទាំងស្រុង​បន្ទាប់​សហរដ្ឋ​អាម៉េរិក​ដកខ្លួន ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ចូ បៃ​ដិ​ន ដែល​ទទួលរង​នូវ​ការរិះគន់​ពី​បរាជ័យ​សៃ​ហ្គ​នទី​២​នៅ​អាស៊ី បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ថា​៖ «​បេសកកម្ម​របស់​សហ​រដ្ឋ​អាម៉េរិក​មិនមែន​ក្នុង​បំណង​ដើម្បី​កសាង​ប្រទេស​ឬ​ការបង្រួបបង្រួម​ជាតិ និង​កសាង​លទ្ធិប្រជាធិបតេយ្យនៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ទេ​។ ផលប្រយោជន៍​សំខាន់​តែមួយគត់​របស់​សហរ​ដ្ឋ​អាម៉េរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​នៅតែមាន​គឺ​ទប់ស្កាត់​ការវាយប្រហារ​ភេ​វរ​កម្ម​មកលើ​ទឹកដី​អាម៉េរិក​»​។ ប្រសាសន៍​របស់​ប្រធានាធិបតី​អាម៉េរិក​រូបនេះ...