យោធាវៀតណាមទទួលវ៉ាក់សាំងSinopharmពីយោធាចិន
ប្រែសម្រួលៈវាសនា/ហាណូយ៖(XINHUA, REUTERS)៖ យន្តហោះដឹកជញ្ជូនមួយរបស់កងទ័ពរំដោះប្រជាជនចិនដែលដឹកវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនSinopharm របស់ចិនបានចុះចតនៅវៀតណាមកាលពីថ្ងៃចន្ទទី២៣សីហា នៅមួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស នៅថ្ងៃអង្គារនៅក្នុងប្រទេសកុំម្មុយនីស្តនេះ។ ក្នុងពិធីប្រគល់វ៉ាក់សាំង២០០.០០០ដូសនៅអាកាសយានដ្ឋានអន្តរជាតិណូយបៃក្នុងក្រុងហាណូយ ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមលោកស្យង់ ព័រ បាននិយាយថា ចិនបានតាមដានយ៉ាងដិតដល់ស្ថានការណ៍កូវីដ១៩នៅវៀតណាម និងថាកិច្ចសហការក្នុងការប្រយុទ្ធនឹងជំងឺឆ្លងនេះជាផ្នែកសំខាន់មួយនៃកិច្ចសហការរវាងយោធានៃប្រទេសទាំងពីរ។ លោកបានបន្តថា...